កុមារក្នុងប្រទេសយេម៉ែនកំពុងប្រឈមនឹងការអត់ឃ្លានដោយសារសង្គ្រាមផ្ទៃក្នុង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៩.១០.១៨)

យេម៉ែន៖ មន្រ្តីទទួកបន្ទុកមនុស្សធម៌របស់អង្គការសហប្រជាជាតិមួយរូបបាននិយាយនៅថ្ងៃចន្ទនេះថា
សង្គ្រាមរយៈពេល បួនឆ្នំា រវាងទ័ពរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត
ជាមួយក្រុមឧទ្ទាមហ៊ូទី ក្នុងប្រទេសយេម៉ែន បានរុញច្រានប្រទេសនេះ
ឲ្យធ្លាក់ទៅក្នុងគ្រោះទុរ្ភិក្សយ៉ាងធ្ងន់ធ្ងរ ។

មន្រ្តីនោះ បាននិយាយទៀតថា ប្រជាជនយេម៉ែនប្រមាណ ១៤ លាននាក់ ក្នុងនោះភាគច្រើនជាកុមារ
នឹងជួបគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ នៅពេលដែលសង្គ្រាមផ្ទៃក្នុង គ្មានបង្ហាញសញ្ញាថា
នឹងបានធូរស្បើយនោះ ឡើយ ។

​មន្ត្រីនោះ បានសង្កត់ធ្ងន់ថា គ្រោះថ្នាក់នៃគ្រោះទុរ្ភិក្ស ក្នុងប្រទេសយេម៉ែន ដោយសារសង្គ្រាម
អាចនឹងមានកម្រិតធំធេង ជាងកម្រិតគ្រោះទុរ្ភិក្សដែលអ្នកធ្វើការងារក្នុងកិច្ចការមនុស្សធម៌ធ្លាប់បានឃើញ​ក្នុងជីវិតការងាររបស់ខ្លួនទៅទៀត ។​