យុវជនចំនួន ៣០០នាក់ ចូលរួមការបោះជំរំជាសាកលលើកទី៥ ឆ្នាំ២០១៨

AKP សៀមរាប ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ —

យុវជនចំនួន ៣០០នាក់ ចូលរួមការបោះជំរំយុវជនជាសាកល លើកទី៥ ឆ្នាំ២០១៨ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សុបិនខ្ញុំ» ដើម្បីពង្រឹងការយល់ដឹងរបស់យុវជនអំពីទិដ្ឋភាពវិជ្ជមាន និងពង្រឹងស្មារតីសាមគ្គីភាពនៅក្នុងសង្គម។

រូបថត៖ ឃុត សៅ