អង្គការណាតូធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំបំផុតចាប់តំាងពីក្រោយសម័យសង្គ្រាមត្រជាក់​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (២៦.១០.១៨)​

ណ័រវេ៖ តាមទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាល្លង់ទិកខាងជើង ហៅកាត់ថា ណាតូ
នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមសមយុទ្ធយោធាក្នុងទ្រង់ទ្រាយដ៏ធំបំផុត
ចាប់តាំងពីក្រោយសម័យកាលសង្គ្រាមត្រជាក់ នៅក្នុងប្រទេសណ័រវេដោយមានការចូលរួមទាហ៊ានចំនួន ៥០.០០០ នាក់មកពី ៣១ ប្រទេស ។ ក្នុងពេលជាមួយគ្នានោះ ដែរប្រទេសរុស្សី បានត្អូញត្អែរថា សកម្មភាពសមយុទ្ធនោះ នៅក្បែរព្រំដែនរបស់ប្រទេសខ្លួនពេក ​។

ប្រទេសជាសមាជិកអង្គការណាតូចំនួន ២៩ ប្រទេស រួមជាមួយប្រទេសស៊ុយអ៊ែត
និងប្រទេសហ្វំាងឡង់ ដោយមានយន្តហោះចំនួន ២៥០ គ្រឿង នាវាចំនួន ៦៥ គ្រឿង
ព្រមទាំងយាន្តយន្តយោធាចំនួនរហូតដល់ ១០.០០០ ​គ្រឿង បានចូលរួមនៅក្នុងសមយុទ្ធយោធានោះ
ដែលមានឈ្មោះថា ទ្រីឌិន ហ្សង់ធឿ ឆ្នំា ២០១៨ (Trident Juncture ២០១៨)
ហើយនឹងធ្វើឡើងពីថ្ងៃទី ២៥ ខែ តុលា ដល់ថ្ងៃទី ៧ ខែ វិច្ឆិកា ។

អង្គការណាតូបាននិយាយថា ​សមយុទ្ធយោធានេះនឹងសាកល្បងនូវសមត្ថភាពរបស់កងទ័ពសម្ព័ន្ធមិត្ត
ក្នុងការបើកប្រតិបត្តិការវាយដណ្តើមយកវិញនូវអធិបតេយ្យភាព​របស់ប្រទេសជាសមាជិករបស់សម្ព័ន្ធមិ
ត្ត បន្ទាប់ពីប្រទេសនោះ ត្រួវគេឈ្លានពាន ។