កូរ៉េខាងត្បូងនិងខាងជើងបញ្ចប់ការដកចេញនូវអាវុធពីតំបន់សន្តិសុខរួមក្នុងទឹកដីនៃតំបន់គ្មានយោធា​

វិទ្យុជាតិកម្ពុជា/អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ ​(២៦.១០.១៨)

កូរ៉េ៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួបានស្រង់សម្តីរបស់ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង
ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង
បានបញ្ចប់នូវប្រតិបត្តិការដកចេញនូវអាវុធ និងប៉ុស្តយាមចេញពីតំបន់សន្តិសុខរួមក្នុងដែនដីនៃតំបន់គ្មានយោធា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយទៀតថា
​ការធ្វើមិនឲ្យមានអាវុធនៅក្នុងតំបន់សន្តិសុខរួមគឺជាការព្រមព្រៀងគ្នាដោយមន្រ្តីយោធា​​ជាន់ខ្ពស់របស់ប្រទេសកូរ៉េទាំងពីរក្នុងអំឡុងសន្និសីទកំពូលក្រុងព្យុងយ៉ាង កាលពីខែ កញ្ញាកន្លងមកនេះ រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូនយ៉ាអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអុន ។​

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយទៀតថាភាគីទំាងពីរបានព្រមព្រៀងដាក់ទាហ៊ានគ្មានកាន់អាវុធចំនួន ៣៥ នាក់នៅសង្ខាងព្រំដែនរបស់ប្រទេសទាំងពីរ ក្នុងតំបន់សន្តិសុខរួម នោះ ។​