ប្រធានាធិបតីហ្វីលីពីនបណ្តេញនាយកគយចេញពីតំណែង​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៦.១០.១៨)

ហ្វីលីពីន៖ តាមទូរទស្សន៍បរទេសបាឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ
កាលពីថ្ងៃព្រហស្បតិ៍នេះ បានបណ្តេញនាយកការិយាល័យគយ ចេញពីតំណែង
និងបញ្ជាឲ្យមន្ត្រីគយជាថ្នាក់ដឹកនំាតាមផ្នែកទំាងអស់ត្រូវតែផ្ទេរចេញពីកន្លែងធ្វើការ
បន្ទាប់ពីស្ថាប័នគយ មិនបានទប់ស្កាត់ការរត់ពន្ធគ្រឿងញៀនចំនួន មួយតោន ។

ថ្លែងក្នុងពីធីរំលឹកខួបកំណើតនៃការបង្កើតឆ្នំាសមុទ្រ លោកឌុយទែរតេ បាននិយាយថា
នាយកស្ថានប័នគយត្រូវបានដកដំណែង ហើយនាយករងទំាងអស់ ព្រមទំាងប្រធានគ្រប់ផ្នែក
ក្នុងស្ថាប័នគយ ត្រូវផ្ទេរភារៈកិច្ច ។ លោក ឌុយទែរតេ បានតែងតំាងនាយទាហ៊ានចូលនិវត្តន៍មួយរូប
ឲ្យជំនួសតំណែងនាយកគយ ដែលត្រូវដកតំណែង ។

សង្គ្រាមប្រឆំាងគ្រឿងញៀន គឺជាកិច្ចការដ៏សំខាន់របស់រដ្ឋាភិបាល គាត់
ចន្ទាប់ពីគាត់បានឈ្នះឆ្នោតជាប់ជាប្រធានាធិបតី នៅក្នុងឆ្នំា ២០១៦ មក ។ មនុស្សរាប់ពាន់នាក់
បានស្លាប់ក្នុងសង្គ្រាមប្រឆំាងគ្រឿងញៀន នោះ ។​