អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនពីរនិងបុគ្គលមួយរូបនៅក្នុងប្រទេសសឹង្ហបុរី​

វិទ្យុជាតិកម្ពុជា/ ​អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញុវអាស៊ី (២៦.១០.១៨)

អាមេរិក៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយថ្ងៃ ព្រហស្បតិ៍នេះ ក្រសួងរតនគាររបស់អាមេរិក
បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ២ និង បុគ្គលម្នាក់ នៅក្នុងប្រទេសសឹង្ហបុរី
ដោយសារត្រូវបានចោទប្រកាន់ថា បានលាងលុយកខ្វក់ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុអាមេរិក
ដើម្បីគេចពីការដាក់ទណ្ឌកម្ម ដែលធ្វើឡើងទៅលើប្រទេសកូរ៉េខាងជើង ។

ប្រទេសអាមេរិកបាននិយាយថា បុគ្គលដែលត្រូវទទួលការដាក់ទណ្ឌកម្មនោះ ឈ្មោះ តាន់ វីបេង
ជានាយកនិងជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនពាណិជ្ជកម្មមួយមានមូលដ្ឋានក្នុងទីក្រុងសឹង្ហបុរី ។
បុគ្គលនោះ បានលាក់បំាងប្រភពនៃការទូទាត់ និងរៀបចំប្រតិបត្តិការពាណិជ្ជកម្ម
ដើម្បីបំពេញទឹកប្រាក់រាប់លានដុល្លា ក្នុងកិច្ចសន្យារបស់ប្រទេសកូរ៉េខាងជើង ចាប់តំាងពីឆ្នំា ២០១១ ។

ក្រៅពីនេះ អាមេរិក៏បានដាក់ទណ្ឌកម្មលើនាវា ពីរគ្រឿង ដែលជាប់ពាកព័ន្ធជាមួយក្រុមហ៊ុនមួយ
ដែលជារបស់ តាន់វីបេង ហើយដែលជានាវា សហរដ្ឋអាមេរិកនិយាយ
បានចូលរួមក្នុងសកម្មភាពពាណិជ្ជកម្មខុសច្បាប់ ជាមួយកូរ៉េខាងជើង ។​