ក្រសួងផែនការជំរុញឲ្យមន្ត្រី ពាក់ពន្ធ័ថ្នាក់ខេត្តបន្តជួយប្រជាពលរដ្ឋ ក្នុងការរកប្រាក់ចំណូល ពីការកែច្នៃផលិផលកសិកម្ម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រសួងផែនការបានស្នើឱ្យមន្ត្រីជំនាញរបស់មន្ទីរផែនការខេត្ត បង្កើនការជួយពន្យល់ណែនាំដល់ ប្រជាពលរដ្ឋឱ្យស្វែងយល់ពីការអភិវឌ្ឍន៍ផ្នែកផ្នែកវិទ្យាសាស្ត្រនឹងបច្ចេកទេស ដើម្បី ឱ្យពូកគាត់ចេះច្នៃប្រឌិតផលិផលកសិកម្ម បង្កើតការងារធ្វើឲ្យបានច្រើន ដើម្បីឈានទៅកាត់បន្ថយការធ្វើចំណាកស្រុក ។

ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការមានប្រសាសន៏ថា៖រាជរដ្ឋាភិបាលបានចែករំលែក ការងារគ្រប់គ្រង ឲ្យមកថ្នាក់ក្រោមជាតិរួចហើយ ដូចនេះអាជ្ញាធរខេត្តនិមួយៗត្រូវមានការទទួលខុសត្រូវ ទៅលើការរៀបចំអភិវឌ្ឍន៍ខេត្តនិងគិតគូរធ្វើឲ្យប្រជាពលរដ្ឋមានប្រាក់ចំណួល។

ឯកឧត្តមបន្ថែមថា៖បញ្ហានេះយើងត្រូវគិតពីតូចឡើងទៅ ដោយធ្វើយ៉ាងណាឱ្យមានភាពច្នៃប្រឌិតនឹងចេះកែច្នៃ កសិផលដែលផលិតបាននៅក្នុងស្រុកដើម្បីលក់ មានតម្លៃខ្ពស់។

លោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖យន្តការនេះជាគោលដៅសំខាន់ សម្រាប់ក្រុមហ៊ុន សហគ្រាស អាជីវករ កសិករ ដែល ទាំងអស់នេះ ចាំបាច់ត្រូវរកឱ្យឃើញនូវភាពរីកចំរើនហៅថាបច្ចុប្បន្នភាពនៃវិស័យសេដ្ឋកិច្ចដែលកើតចេញពីកសិកម្ម ។

លោកប្រធានមន្ទីរអះអាងថា៖ក្រោយពីវគ្គផ្សព្វផ្សាយនេះទៅក្នុងពេលដែលក្រសួងផែនការបានបង្ហាញពីទិន្ន័យច្បាស់លាស់ពីកម្រិតនៃភាពរីកចម្រើននឹងក្រីក្រ នេះមន្ទីរផែនការនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីជួយប្រជាពលរដ្ឋឱ្យដល់មូលដ្ឋាន។

សូមបញ្ជាក់ថាៈក្នុងវគ្គផ្សព្វផ្សាយលទ្ធផលអង្កេតថ្នាក់ជាតិ ស្តីពីការស្រាវជ្រាវនឹងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ នឹងបច្ចេកទេស២០១៦នៅសាលាខេត្តស្ទឹងត្រែងនេះមានសិក្ខាកាមចូលរូមចំនួនជាង១០០នាក់មកពីខេត្ត-ភូមិភាគឥសាន្ត រួមមានខេត្ត ក្រចេះ-ស្ទឹងត្រែង-កំពុងចាម -ត្បូងឃ្មុំ -ព្រះវិហារ-មណ្ឌលគីរី- រតនគីរី-នឹងខេតកណ្តាលផងដែរ៕