ចាប់ផ្តើមកែលម្អ​ អាងហែលទឹក​ ពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អុឹម ភិរក្សនារីរតនៈ ៖

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមកែលម្អអាងហែលទឹកថ្មីឡើងវិញ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ខណះដែលកម្ពុជាត្រៀម ធ្វើជាម្ចាស់ផ្ទះកីឡាសុីហ្គេម ២០២៣នាពេងមុខនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា អាងហែលទឹកនេះចាប់ផ្តើមដំណើរការតាំងពីឆ្នាំ១៩៦៧មក បើគិតមកដល់ពេលនេះម៉ាសីុនចំរាញ់ទឹកបានខូចខាតអស់ហើយទាមទារឲ្យមានការជួសជុលឡើងវិញ។

ឯឧ.បានបញ្ជាក់ថាការជុសជួសអាងហែលទឹកនេះនឹងប្រើរយះពេល៧ខែ ដោយគិតចាប់ពីដើមខែវិច្ឆិកានេះតទៅហើយមានបំពាក់សម្ភារះទំនើបដែលបំរើអោយវិស័យកីឡាហែលទឹក។ឯកឧត្តម បន្តថា ក្រុមហ៊ុនសៀងហៃទទួលបានសិទ្ធិក្នុងការជួសជុលអាងហែលទឹកនេះ ក្រោមជំនួយឧបត្ថម្ភពីវិស័យឯកជន។

សូមបញ្ជាក់ថា អាងហែលទឹកនេះ មានបណ្តោយ៥០ម៉ែត្រ ទទឹង២៥ម៉ែត្រ ដើម្បីឲ្យស្របទៅតាមស្តង់ដារអន្តរជាតិ ខណៈសព្វថ្ងៃនេះអាងចាស់មានបណ្តោយ៥០ម៉ែត្រទទឹងតែ២១ម៉ែត្រព្រមទាំងខ្សែរបន្ទាត់ចាស់៨ តែសម្រាប់តាមស្តង់ដាអន្តរជាតិគឺមានខ្សែបន្ទាត់១០។