អារ៉ាប៊ីសាអូឌីតប្រកាសបើកធ្វើការស៊ើបអង្កេតនៅក្នុងព័ត៌មានរបស់ប្រទេសតួកគី

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត ( SPA ) រាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសពីថ្ងៃព្រហស្បតិ៍នេះថា ​គេបានបើកធ្វើការស៊ើបអង្កេតមួយ ចំពោះព័ត៌មានរបស់ប្រទេសតួកគី ដែលគូបញ្ជាក់ថា ឃាតកម្មអ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក AL Khashoggi ត្រូវបានគេគ្រោងទុក ។


សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយអគ្គមេធាវី នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយ SPA ដែលបាននិយាយថា ព័ត៌មានរបស់ប្រទេសតួកគី ត្រូវបានគេបញ្ចូនមកតាមរយៈក្រុមការងាររួមរវាងប្រទេសទាំងពីរ ។

ប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយពីថ្ងៃសៅរ៍ថា ជនសង្ស័យ ១៨នាក់ត្រូវបានចាប់ខ្លួនសម្រាប់ការជាប់ទាក់ទងទៅនឹងករណីលោក Khashoggi ដែលត្រូវបានគេសម្លាប់បន្ទាប់ពីមានជម្លោះវាយតប់គ្នាមួយនៅខាងក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៊ីស្តង់ប៊ូលកាលពីថ្ងៃទី២ ខែតុលា ។

សេ្តចអារ៉ាប៊ីសាអូឌីត Salman Bin Abdulaziz Al Saud ក្រោយមកបានបញ្ជាឱ្យធ្វើការរៀបចំឡើងវិញពួកអាជ្ញាចារកម្ម ព្រមទាំងបានបណ្តេញចេញពីការងារពួកមន្ត្រីចារកម្មជាន់ខ្ពស់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )