EU ​គ្រោងនឹងតភ្ជាប់រុស្ស៊ី និងចិន​ទៅនឹងបណ្តាញទូទាត់អន្តរជាតិ របស់ខ្លួននាពេលអនាគត

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ — បេសកជន​EU របស់រុស្ស៊ី​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប​គ្រោងនឹង​តភ្ជាប់រុស្ស៊ី និងចិន​ទៅក្នុងបណ្តាញទូទាត់ជាអន្តរជាតិរបស់ខ្លួន​ ដោយបច្ចុប្បន្ននេះ កំពុងត្រូវ​បានគេរៀបចំឡើង​ធ្វើជាជម្រើសមួយដល់អ្នកផ្តល់សេវាសារផ្នែកហិរញ្ញវត្ថុសកល​ SWIFT។

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ EU ឯកអគ្គរដ្ឋទូត​លោក Vladimir Chizhov បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ Rossiya-24 ថា មានការ​ពន្យល់​មួយថា ពួកគេនឹងបង្កើតវាដោយខ្លួនរបស់ពួកគេ ដោយដាក់វាចូលទៅក្នុងការអនុវត្ត ហើយបន្ទាប់មក បើកវាសម្រាប់ប្រទេសចំនួនបី ជាដំបូង និងសំខាន់បំផុតគឺប្រទេសរុស្ស៊ី និងចិន។

លោកឯកអគ្គរដ្ឋទូត​បាននិយាយថា គម្រោងនេះនឹងបង្កើតឡើងនូវយន្តការ​ពិសេស​មួយ សម្រាប់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ​ ជាមួយប្រទេសអ៊ីរ៉ង់​ដោយឆ្លងកាត់ប្រតិបត្តិការអាម៉េរិក​បច្ចុប្បន្ននេះ គឺនៅក្នុងតម្លៃ ពេញ​។ ចំនួនតិចជាពាក់កណ្តាលនៃសមាជិកEU មិនមានចំណង​ទាក់ទងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់អ្វីទាំងអស់។ អ្នកការទូតរុស្ស៊ីជាន់ខ្ពស់រូបនេះបាននិយាយទៀត​ថា ប៉ុន្តែអ្នកដែលមាន គឺជាបណ្តាប្រទេសធំៗជាងគេ ហើយពួកគេគឺធ្វើសកម្មភាពដែលបាន​ជាប់​ទាក់ទងទៅនឹងគម្រោងនេះ ជាដំបូងបិតប្រទេសហត្ថលេខីទាំងអស់​នៃផែនការសកម្មភាព​បើក​ទូលាយ​រួមគ្នា​(JCPOA) ចំពោះកម្មវីធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់​ ដែលគេស្គាល់ឈ្មោះ​ថា ប្រទេស​អាល្លឺម៉ង់ បារាំង​និងចក្រភពអង់គ្លេស។

តំណាងជាន់ខ្ពស់EU សម្រាប់កិច្ចការបរទេស និងសន្តិសុខ លោកស្រី Federica Mogherini បានប្រកាសនៅទីក្រុងញ៉ូវយ៉ក​កាលពីថ្ងៃទី២៤ ខែកញ្ញាថា បណ្តាប្រទេសជា​សមាជិក​EU បានចាប់ផ្តើមរៀបចំ សម្រាប់ការបង្កើតនូវយន្តការជាពិសេសមួយ​សម្រាប់កិច្ច​ប្រតិបត្តិការនានាជាមួយប្រទេសអ៊ីរ៉ង់​។ គោលបំណងនៃយន្តការនេះគឺ ដើម្បីគាំទ្រ​ពាណិជ្ជ​កម្ម​អន្តរជាតិ​ដោយរួមមាននៅក្នុងវិស័យប្រេង​ ព្រមទាំងជាការការពារផលប្រយោជន៍របស់បណ្តា​ក្រុមហ៊ុន​អឺរ៉ុប​ ដែលបានគ្រោងនឹងបន្តប្រមុខរបរកស៊ីនានារបស់ពួកគេ ជាមួយប្រទេសអ៊ីស្លាម​មួយនេះ បន្ទាប់ពីការដកចេញជាឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីងតោនពីកិច្ចព្រមព្រៀងនេះ និង​បាន​ប្រកាសដាក់ទណ្ឌកម្មកាលពីដើមឆ្នាំនេះ៕

( ប្រភព TASS៖ បកប្រែដោយលោក មាស សំអុល )