លោកឧត្តមសេនីយ៍ទោ សេង ធារិន នាំយកថ្នាំពេទ្យអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់ជូនមណ្ឌលសុខភាពឃុំទឹកជោ ស្រុកព្រះនេត្រព្រះ

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ —

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាំយកថ្នាំពេទ្យ ដែលជា​អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក ប្រគល់ជូនមណ្ឌលសុខភាព ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ សម្រាប់ផ្តល់សេវាព្យាបាលថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋ។

រូបថត៖ ឈុន សារ៉ាត