សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតី កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ —

សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។

៣-បញ្ហាផ្សេងៗ។

រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី