ខេត្តចំនួន៥ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដោយសារ​លោតឌីស្យុង​ទ័រ​ទ្វារចរន្តតង់ស្យុងអនុស្ថានីយទី៦

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

នៅវេលាម៉ោង០៤:៥៩នាទីព្រឹក​ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីអនុស្ថានីយទី៦ (GS6) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

តាមប្រភពពីអគ្គិសនីកម្ពុជាបានអោដឹងថា​ ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ ដើម្បីស្ដារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ០៦:១០ នាទីព្រឹក។ ប្រភពអោយដឹងទៀតថាករណីដាច់ចរន្តអគ្គិសនីនេះបានធ្វើឲ្យបាត់បង់អានុភាពសរុបចំនួន​ ១៤០មេហ្គាវ៉ាត់។