ខេត្តឧត្តរមានជ័យ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅស្រុកអន្លង់វែង

AKP ឧត្តរមានជ័យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមស ថាវី អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ ដោយមានការចូលរួមតំណាងក្រុមប្រឹក្សា ស្រុក ឃុំ មន្ទីរជំនាញពាក់ព័ន្ធ និង តំណាងប្រជាពលរដ្ឋ សហគមន៍ អង្គការសង្គមស៊ីវិល តំណាងវិស័យឯកជនជាច្រើនរូប កាលពីថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ បានលើកសំណួរ និងបញ្ចេញមតិយោបល់ក្នុងអង្គវេទិកានេះ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា មានគោលបំណង ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សា សម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានា ហើយបានផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខៗទៀត។ ផ្ដល់ឱកាស ដល់ប្រជាពលរដ្ឋក្នុងការពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា និងលើកឡើង នូវសំ ណួរពាក់ព័ន្ធនានាក្នុងមូលដ្ឋាន ទទួលយកនូវអនុសាសន៍ និងសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សានិងឆ្លើយតប ក្នុងការលើកកម្ពស់កិច្ចសហការនិងទទួលបាន ព័ត៌មាន ប្រសើជាងមុនអំពីតម្រូវការ ការងាររបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋយល់ ដឹងកាន់តែ ច្បាស់អំពីការងារអភិវឌ្ឍន៍នៅមូលដ្ឋានប្រកបដោយចរីភាពតាមបែបប្រជាធិបតេយ្យ

ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថាការបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ មានគោលបំណង សារៈសំខាន់ផ្ដោតក្របខ័ណ្ឌ ច្បាប់ដែលបានបង្កើតឱ្យមានក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ភាពជាតំណាងឱ្យ ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចគណៈនេយ្យភាពរបស់ក្រុមប្រឹក្សាចំពោះប្រជាពលរដ្ឋ មានតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាក្នុងការបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការងារអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ដោយ ទិត ស្រ៊