មន្ត្រីរុស្ស៊ីនិយាយថា សកម្មភាពភេរវកម្មនៅស៊ីបេរីកើនឡើង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ — លោក នី កូឡៃ ប៉ាទ្រូសេវ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយពីថ្ងៃពុធនេះ នៅឯកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សានៅ Novosibirsk ថា ស៊ីបេរីរបស់រុស្ស៊ីកំពុងក្លាយទៅជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់ពួកភេរវជនអន្តរជាតិ ។

ទីភ្នាក់ងារព័ត៌មាន Sputnik បានដកស្រង់សម្តីលោក ប៉ាទ្រូសេវ ដែលនិយាយថា សកម្មភាពភេរវកម្មនៅក្នុងតំបន់នេះ កំពុងកើនឡើង។មានគ្រោះថ្នាក់ខ្ពស់មួយនៃអង្គការភេរវកម្មអន្តរជាតិ ដែលជ្រៀតចូលទៅក្នុងស៊ីបេរី ។

តាមលោក ប៉ាទ្រូសេវ ឱ្យដឹងថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ក្រុមប្រឹក្សានេះបានទទួល៥៦ ករណីលើការចោទប្រកាន់ ដែលទាក់ទងនឹងអំពើភេរវកម្ម ។
លោកបានអំពាវនាវឱ្យមានវិធានការប្រឆាំងអំពើភេរវកម្មបន្ថែម សម្រាប់ការពារសេវាប្រេងថាម ពល ជាពិសេសនៅក្នុងទឹកដី Khakassia Trans-Baikal , តំបន់ Novosibirsk និងTomsk ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )