សន្ធិសញ្ញា IN F នឹងគ្របដណ្តប់លើរបៀបវារៈ នៃកិច្ចប្រជុំ ពូទីន-ត្រាំ នៅទីក្រុងប៉ារីស

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ — អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានប្រាប់ទូរទស្សន៍ Channel One កាលពីថ្ងៃពុធថា បញ្ហានៃការរក្សាសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) មួយ​នឹងត្រូវបានគេចាត់ទុកជារបៀបវារៈកំពូលមួយ​នៅឯកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉ារីស នាថ្ងៃទី១១ ខែវិច្ចិកាខាងមុខនេះ។

​​លោក Ryabkov បាននិយាយថា ខ្ញុំជឿជាក់ថា ប្រធានបទទាំងនេះ (អាម៉េរិកដកខ្លួន​ចេញពីសន្ធិសញ្ញា ( INF) នឹងគ្របដណ្តប់លើរបៀបវារៈនេះ។ យើងចាំបាច់ត្រូវយល់នៅទីនោះ កន្លែងដែលអាម៉េរិក​កំពុងមានបញ្ហាទាំងនេះ។ លោក Ryabkov បាននិយាយថា គឺមានកង្វះ​ខាត​ដ៏ច្បាស់លាស់មួយ នៅក្នុងកិច្ចពិគ្រោះយោបល់ រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីងតោន ដូច្នេះទំនាក់ទំនង​រវាងប្រធានាធិបតីទាំងពីរ គឺមានសារៈសំខាន់ទ្វេដង។

លោកបានបន្ថែមថា យើងបានមើលឃើញច្បាស់ពីការរំពឹងទុក សម្រាប់ការធ្វើកិច្ចប្រជុំ​មួយ​រវាង លោក ពូទីន-ត្រាំ ដោយមិនត្រឹមតែខាងក្រៅព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែវា​ស្ថិតនៅក្នុងក្របខណ្ឌនៃដំណើរ ទស្សនៈកិច្ចដ៏ពេញលេញមួយផងដែរ ។​ លោក Ryabkov បាននិយាយថា ជាពិសេសរដ្ឋមន្រ្តីការរទេស រុស្ស៊ីត្រូវបានចាប់ផ្តើមរៀបចំ​សម្រាប់កិច្ចប្រជុំ​នាពេលបន្ទាប់។
កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅនេះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន ប៊ូលតុន​ បានជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន​ នៅទីក្រុងមូស្គូ។ បន្ទាប់ពីកិច្ចចរចានោះមក ជំនួយការប្រធានាធិបតីរុស្ស៊ី​លោក Yury Ushakov បាននិយាយថា លោក ពូទីន នឹងជូបប្រជុំជាមួយលោក ត្រាំ នៅទីក្រុងប៉ារីស នាថ្ងៃទី១១ ខែវិច្ចិកា​ នៅខាង​ក្រៅ​ព្រឹត្តិការណ៍​នៃពិធីរំលឹកខួបលើកទី១០០ នៃការបញ្ចប់សង្រ្គាមលោកលើកទី១៕

( ប្រភព TASS៖ បកប្រែដោយលោក មាស សំអុល )