រដ្ឋមន្រ្ដីក្រសួងការងារ៖ កម្ពុជាគ្រោងបញ្ជូនពលករចំនួន៥.០០០នាក់ ទៅធ្វើការ នៅប្រទេសកូវ៉ែត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា កម្ពុជានឹងរៀបចំបញ្ជូន ពលករចំនួន៥.០០០នាក់លើច្រើនវិស័យដើម្បីចេញទៅបំពេញការងារនៅប្រទេសកូវ៉ែតជាលើកដំបូង បើសិនមានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលខ្ពស់ និងស្របតាមអ្វីដែលព លករកម្ពុជា ចង់បាន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយនឹង លោក ជំទាវ Hind Al-Sabeeh រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងក្រសួងសេដ្ឋកិច្ចនៃ ប្រទេសកូវ៉ែ កាលពីល្ងាចថ្ងៃទី២ខែតុលា ឆ្នាំ២០១៨នៅទីស្តីការក្រសួងការងារ ឯកឧត្តម អ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថាចំពោះ គម្រោងបញ្ជូនពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូវ៉ែតនេះគឺមានច្រើនវិស័យក្នុងនោះរួមមានទាំងផ្នែកសេវាកម្ម ឧស្សាហកម្ម និងកសិកម្មជាដើម។ ឯកឧត្តមបានចាត់ទុកថា ប្រសិន បើស្ថានភាពនៅប្រទេសកូវ៉ែតល្អប្រសើរ ស្របទៅនឹងអ្វីដែលពលករកម្ពុជាទទួលយកបាន មានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យនោះ រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញឱ្យមា នការបញ្ជូននេះឱ្យបានកាន់តែច្រើន។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ដថា នេះជាការបើកចំហរបស់ រាជរដ្ឋាភិបាលកម្ពុជា និងស្របទៅនឹងគោលនយោបាយ បើកចំហទៅកាន់តំបន់មជ្ឈិមបូព៌ា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ដែលបានប្រកាសនាពេលកន្លងមក។ឯកឧត្តមបានអះអាងថា ចំពោះ លក្ខខណ្ឌការងាររបស់ពលករកម្ពុជា ត្រូវមានការបណ្តុះបណ្តាលជាមុន និងពលករត្រូវមាន ជំនាញ។ ក្រៅពីនេះពលករត្រូវឈ្វេងយល់ពីវិស័យការងារ លក្ខខណ្ឌអាកាសធាតុ។ ជាមួយ​គ្នានេះ ចំពោះតម្រូវការ ចាំបាច់បំផុតនោះគឺកម្ពុជាត្រូវការទីផ្សារការងារ និងតម្រូវការចំនួនពលករផងដែរ។

ទាក់ទិនទៅនឹងពលករកម្ពុជាដែលរងគ្រោះនៅបរទេស ពិសេសប្រទេសអារ៉ាប៊ីសា អូឌីត នាកន្លងមក ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាពលករកម្ពុជារងគ្រោះនៅក្រៅប្រទេស ដោយសារការបោកប្រាស់របស់មេខ្យល់ដែលនាំទៅធ្វើការមិនស្របច្បាប់ និងអ្នកខ្លះបាន ទៅ២០ឆ្នាំមកហើយគឺមុនពេលដែលមិនទាន់មានកិច្ចព្រមព្រៀងទៀតផង។ ឯកឧត្តមបានបន្ថែមថាកន្លងមកអ្វីដែលងាយទទួលរងរំលោភបំពាន និងងាយរងគ្រោះរបស់ បងប្អូនយើងដោយសារទៅរបៀបមិនស្របច្បាប់ ក្រៅពីនេះក៏មានការកេងប្រវ័ញ្ច និងការ បោកប្រាស់មួយចំ នួនពីសំណាក់មេខ្យល់ ហើយមានអ្នកខ្លះទៅ២០ឆ្នាំតាំងតែពីមិនទាន់មាន កិច្ចព្រមព្រៀងថែមទៀត

គួររម្លឹកថា កន្លងមក កម្ពុជាបានបញ្ជូនពលករទៅបម្រើការងារ នៅក្រៅប្រទេសដោយ ស្របច្បាប់ទៅកាន់ប្រទេសថៃ កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុននិង ប្រទេសកូវ៉ែត ជាដើម។ បច្ចុប្បន្នកម្ពុជាមានពលករធ្វើការនៅក្រៅប្រទេសបានកើនឡើងចំនួនជាង១.២លាននាក់ ហើយ ដែលក្នុងចំណោមចំនួនទាំងអស់នេះគឺបាននាំមកនូវចំណូលមកកាន់ប្រទេសវិញប្រមាណជិត២.០០០លានដុល្លារក្នុងមួយឆ្នាំដោយ អ៊ុន រិទ្ធី