មន្រ្តី​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា កម្ពុជាកំពុងបង្កើនការបណ្តុះបណ្តាលដល់យុវជន ឱ្យមានជំនាញស្តង់ដារទីផ្សារការងារនៅក្នុងតំបន់

AKP សៀមរាប ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –មន្រ្តីរាជ​រដ្ឋាភិបាល​កម្ពុជា​អះអាងថា កម្ពុជាកំពុងបង្កើនការបណ្តុះបណ្តាលយុវជន កម្ពុជាឱ្យមានជំនាញស្តង់ដាទីផ្សាការងារនៅក្នុងតំបន់ ខណៈបច្ចុប្បន្ននេះ​អ្នកមាន​ជំនាញ​វិជ្ជាជីវៈសម្រាប់ទីផ្សារការងារនៅក្នុងតំបន់នៅមាន​ការខ្វះខាតនៅឡើយ

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអប់រំតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេសលើកទី១ នៅ​ព្រឹកថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ២០១៨នេះ​នៅខេត្តសៀមរាប លោក ដួង វុធ នាយកមជ្ឈមណ្ឌលតំបន់សម្រាប់ការអប់រំបច្ចេកទេសកម្ពុជាបានថ្លែងថា ដើម្បីរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សឱ្យមាន​ចំណេះជំនាញ​វិជ្ជាជីវៈ ក្នុងកម្រិតស្តងដាតែ មួយនៅក្នុង​តំបន់អាស៊ា ថ្ងៃនេះមន្រ្តីជំនាញអន្តរជាតិបានជួបពិភាក្សាគ្នា ក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមកអំពីការអប់រំបច្ចេកទេស

លោកបានបន្តថា  កាលពីឆ្នាំ២០១៥ប្រទេសនៅក្នុង​តំបន់អាស៊ានបាន​ធ្វើសមា ហរណកម្មសេដ្ឋកិច្ចអាស៊ាន ហើយ​ដើម្បីឱ្យសេដ្ឋកិច្ចនៅ​ក្នុង​តំបន់នេះ​ដំណើរការទៅល្អ​ គឺចាំបាច់​ពង្រីក​នូ​វទី​ផ្សាការងារ និង​ជំនាញ​វិជ្ជាជីវៈសម្រាប់ ប្រជាពលរដ្ឋជាពិសេសយុវជន។ ដូច្នេះហើយបានជាថ្ងៃនេះ​ មានការជួបប្រជុំគ្នារបស់មន្រ្តីជំនាញនៃបណ្តាប្រទេស នីមួយៗនៅក្នុងតំបន់ ដើម្បី​ចែករំលែកបទពិសោធន៍ និងពិភាក្សាគ្នា ដោយផ្តោតសំខាន់ទៅលើកការ អភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំបច្ចេកទេសនិងឈានទៅ ការកសាងគោល នយោបាយមួយសម្រាប់ការអប់រំបច្ចេកទេសនៅក្នុង​តំបន់ ហើយនេះជា យុទ្ធសាស្រ្តមួយដែល​ធ្វើ​ឱ្យកម្ពុជាចូលកាន់តែកៀកជាមួយបណ្តា ប្រទេសជឿនលឿននៅក្នុង តំបន់និងនៅលើ ពិភពលោក នៅពេលដែលកម្ពុជាមាន​ធនធាន​មនុស្សកាន់តែច្រើនមាន​កំណើនសេដ្ឋកិច្ចល្អ។

លោកបានបញ្ជាក់ថា តាមរយៈមជ្ឈមណ្ឌលតំបន់សម្រាប់ការអប់រំបច្ចេក ទេសកម្ពុជានេះ និងផ្តល់ជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ប្រជាជន និងយុវជនទទួលបាន​ចំណេះដឹងជំនាញ​វិជ្ជាជីវៈគ្រប់​គ្រាន់​សម្រាប់ចូលរួម​អភិវឌ្ឍប្រទេសឱ្យមាន​ការ​អភិវឌ្ឍជឿនលឿន។ មជ្ឈមណ្ឌលតំបន់សម្រាប់ការអប់រំបច្ចេកទេសកម្ពុជានេះគឺជា មជ្ឈមណ្ឌលមួយដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អជាមួយបណ្តាប្រទេសអាស៊ានក្នុងផ្លាល់ប្តូរបទពិសោធន៍គ្នាធ្វើឱ្យការបណ្តុះបណ្តាធនធានមនុស្សនៅកម្ពុជាសមត្ថភាពជំនាញ​វិជ្ជាជីវៈគ្រប់គ្រាន់សម្រាប់ទីផ្សារការងារនៅក្នុងតំបន់។

ឯកឧត្តម អឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បាន​មាន​ប្រសាសន៍ថា​ ដោយសារប្រទេសនៅក្នុងតំបន់បច្ចុប្បន្ននេះមាន​ការ​អភិវឌ្ឍជឿនលឿន ដូច្នេះធនធានមនុស្ស ដែលអាចតម្រូវការទីផ្សារការងារបានត្រូវមាន​សមត្ថភាព​ចំណេះដឹងជំនាញ​ច្បាស់លាល់ និងមាន​ទទួលស្គាល​ពីប្រទេសនៅក្នុងតំបន់ ដូច្នេះការជួបប្រជុំគ្នារបស់មន្រ្តីជំនាញនៃបណ្តាប្រទេសនីមួយៗនៅក្នុងតំបន់នៅថ្ងៃនេះ គឺមាន​សារៈសំខាន់ណាស់ សម្រាប់ការកសាងគោលនយោ បាយមួយសម្រាប់ការអប់រំបច្ចេកទេសនៅក្នុង​តំបន់។ ជាពិសេសធ្វើឱ្យកម្ពុជាមាន​ធនធានមនុស្សដែលមានសមត្ថភាព​ជំនាញវិជ្ជាជីវៈគ្រប់គ្រាន់ ដែលអាចបម្រើ ការងារនៅក្នុងប្រទេសផងនិងនៅក្រៅប្រទេសផង

ដោយ ឃុត សៅ