សម្តេច ហេង សំរិន អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេច និងអនុម័តលើគម្រោងថវិការបស់រដ្ឋសភា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅភ្នំពេញ ដើម្បីពិភាក្សា និងអនុម័តលើគម្រោងថវិការបស់រដ្ឋសភា ប្រចាំឆ្នាំ២០១៩ ដាក់ជូនរាជរដ្ឋាភិបាល បញ្ចូលក្នុងសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

រូបថត៖ រដ្ឋសភា