នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសន្យាជួយបញ្ចប់អំពើហឹង្សានៅភាគខាងត្បូងប្រទេសថៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៥.១០.១៨)

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកម៉ាហាធៀ ម៉ូហាម៉ាដ ​ បានសន្យាកាលពីថ្ងៃពុធថា
លោកនឹងជួយធ្វើយ៉ាងណាដើម្បីបញ្ចប់អំពើហិង្សាដែលបានញាំញីភាគខាងត្បូងប្រទេសថៃជាយូរមក ហើយ ។
តំបន់ភាគខាងត្បូងថៃជាតំបន់ជនជាតិមូស្លីមរស់នៅភាគច្រើនជាប់ព្រំដែនប្រទេសម៉ាឡេស៊ីនិងបានស្ថិតក្នុងស្ថានភាពវិកវរនិងបង្ហូរឈាមអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ការបះបោរនេះជាការប្រយុទ្ធ​តស៊ូរបស់ជនជាតិមូស្លីមដើម្បីទទួលបានសិទ្ធិស្វ័យភាព សម្រាប់ក្រុមរបស់ខ្លួន ក្នុងប្រទេសដែលកាន់ពុទ្ធសាសនាមួយនេះ។

មនុស្សជិត ៧ ពាន់នាក់ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ ២០០៤ មក
ហើយចំនួនអ្នកស្លាប់កាលពីឆ្នាំ ២០១៧ កន្លងមកមានចំនួនទាបបំផុតក្នុងរយៈពេល ១៣
ឆ្នាំចុងក្រោយនេះដោយសារតែមានប្រតិបត្តិការសន្តិសុខដ៏តឹងរឹង ។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្រ្តីថៃ
លោកប្រាយុទ្ធ ចាន់អ៊ូចាក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ប្រទេសថៃចាប់តាំងពីលោក​បានទទួលជ័យជម្នះគួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងមក។