លោកពូទីនព្រមានអំពីលទ្ធភាពនៃការចាប់ផ្តើមឡើងវិញនូវការរត់ប្រណំាងសព្វាវុធ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៥.១០.១៨)

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបានព្រមានកាលពីថ្ងៃពុធថានឹងអាចមានលទ្ធភាពនៃការរត់​ប្រណាំងសព្វាវុធជាថ្មីឡើងវិញ ប្រសិនបើអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាអាវុធហើយប្រទេសរុស្ស៊ីនឹងឆ្លើយតប​ចំពោះប្រព័ន្ធមីស៊ីលរបស់អាម៉េរិកដែលដាក់ពង្រាយ​នៅលើទឹកដីអឺរ៉ុប។

លោកពូទីនបានថ្លែងដូច្នោះបន្ទាប់ពីបានទទួលជួបទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកហ្សន បល់តុន ​
កាលពីថ្ងៃអង្គារនេះក្នុងទីក្រុងម៉ូស្គូ ។លោកពូទីនក៏បានព្រមានចំពោះការបោះបង់ចោលសន្ធិសញ្ញានិងការបរាជ័យ​ក្នុងការពង្រីកកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធរបស់អាមេរិក ដោយនិយាយថា ទង្វើទំាងនេះ ជាការចាប់ផ្តើមការរត់ប្រណាំងអាវុធជាថ្មី​និងធ្វើឲ្យសហភាពអឺរ៉ុបស្ថិតក្នុងគ្រោះថ្នាក់។

នៅចុងសប្តាហ៍នេះប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ
បានបង្កឱ្យមានការព្រួយបារម្ភទូទាំងពិភពលោកនៅពេលដែលគាត់និយាយថានឹងលុបចោលសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរដែលត្រូវបានអនុវត្តអស់រយៈពេលបីទសវត្សរ៍មកហើយ ។