ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេសដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញ ទស្សកិច្ចការងារ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសំខាន់ៗប្រកបដោយភាពជោជ័ នៅបណ្ដាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបនោះ នាវេលាម៉ោង ៦ និង១៥នាទី ព្រឹកថ្ងៃ ព្រហស្បតិ៍​ ០១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព. ២៥៦២ ត្រូវនឹងថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ កម្ពុជា បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព តាម​ជើ​យន្តហោះ ពិសេស

អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ​ ព្រមទាំងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។​ នៅលើ​ប​ណ្ដា​​ញ​ទំ​នា​ក់​ទំ​នងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ​នា​យ​ក​រដ្ឋ​មន្ត្រី​បាន​សរ​សេរថា ថ្ងៃនេះខ្ញុំនឹង​វិល​ត្រឡ​ប់ទៅកាន់មាតុភូមិវិញ បន្ទាប់ពី​បំពេញកិច្ចការដ៏ម​មា​ញឹករយៈពេលជាងមួយសប្តាហ៍កន្លងមក។ ក្រៅពីច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់​គ្រង​ឆ្នាំ២០១៩ដែលខ្ញុំត្រូវដឹកនាំការប្រជុំនៅថ្ងៃសុក្រ ខ្ញុំច្បាស់ក្នុងចិត្តថាមានឯកសារជាច្រើនកំពុងរង់ចាំ​​ការពិនិត្យ ម្រេច និងចុះហត្ថលេខាពីខ្ញុំ។ នោះជាបំណុលដែលខ្ញុំត្រូវសងក្រោយពេលអវត្តមានពីក្នុងប្រទេមួយសប្តាហ៍កន្លងមកតែខ្ញុំពេញចិត្តជាមួយការងារនេះព្រោះជាផលប្រយោជន៍របស់ ជាតិ។ខ្ញុំពិតជាមានការរីករាយដែលបានជួបជាមួយបងប្អូនប្រជាជនខ្មែរ និងនិសិត្សខ្មែរដែលកំពុងរស់នៅ រៀនសូត្រនៅអឺរ៉ុបក្នុងនោះក៏មានចៅស្រីខ្ញុំម្នាក់ដែរ។ជូនពរបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេ​ស​ជួបតែសេចក្តីសុខ។

គួរបញ្ជាក់ដែរថា ក្នុងបេសកកម្មក្រៅប្រទេសកន្លងមកនេះ ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា​បាន​អញ្ជើញចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM) លើកទី១២» នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចាប់ពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ និងអញ្ជើញបំពេញទស្សនកិច្ចការងារ​​នៅសាធារណរដ្ឋតួកគី និងចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការ  ភិវឌ្ឍ នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨។តាមរយៈការញ្ជើញបំពេញទស្សនកិច្ចការងារ ក៏ដូចជាការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល សំខាន់ៗ នៅប្រទេសក្នុងសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទទួលបានលទ្ធផលផ្លែ ផ្កាគួរជាទីមោទភាពសម្រាប់ប្រជាជន និងប្រទេសកម្ពុជា ដែលបានផ្ដល់នូវឧត្តមប្រយោជន៍យ៉ាងច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ក៏ដូចជា ប្រទេសនៅក្នុងតំន់ និងអន្តរជាតិ៕

ដោយ ជឹម ណារី