ខ្យល់ព្យុះឈ្មោះវីលឡាវាយប្រហារជិតកន្លែងទេសចរណ៍ប្រទេសម៉ិកស៊ិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៤.១០.១៨)

ម៉ិកស៊ិក៖ កាលពីថ្ងៃអង្គារខ្យល់ព្យុះឈ្មោះវីលឡាបានវាយប្រហារនៅមហាសមុទ្រប៉ាស៊ីហ្វិកជិតឆ្នេរសមុទ្រ​របស់ប្រទេសម៉ិកស៊ិកដោយខ្យល់មានល្បឿនជាង ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងបានគំរាមកំហែងដល់អគារនិង​ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងលើរមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ធ្វើការផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព។

យ៉ោងតាមការព្យាករណ៍បានឲ្យដឹងថាខ្យល់ព្យុះនេះជាខ្យល់ព្យុះដ៏មានឥទ្ធិពលបំផុតបានវាយលុកចូលប្រទេសម៉ិកស៊ិកពីមហាសមុទ្យប៉ាស៊ីហ្វិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ខ្យល់ព្យុះវីលឡាបានចុះខ្សោយបន្តិចមុនពេលធ្វើដំណើរចូលក្នុងទឹកដីម៉ិកស៊ិកកាលពីល្ងាចថ្ងៃអង្គារ។

ក្រសួងឧតុនិយមម៉ិកស៊ិកបាននិយាយថាទឹកភ្លៀងមានកម្ពស់រហូតដល់ ៤៥
សង់ទីម៉ែត្រកើតមាននៅផ្នែកខ្លះនៃតំបន់មានព្យុះ សូម្បីតែអគាររហូតដល់កំពស់ ៥០០
ម៉ែត្រក៏អាចរងការខូចខាតបាន ដែរ។