មន្ត្រីអង្គការសហប្រជាជាតិស្នើសុំបញ្ឈប់ការបាញ់គ្នានៅយេម៉ែន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៤.១០.១៨)

យេម៉ែន៖ កាលពីថ្ងៃអង្គារអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌លោក ម៉ាក ឡូខ៉ក់ (Mark Lowcock)បានទាមទារឱ្យមានបទឈប់បាញ់គ្នានៅក្នុងប្រទេសយេម៉ែនដើម្បីទប់ស្កាត់ការកើន ឡើងនូវគ្រោះទុរ្ភិក្ស។

លោក អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌
ដែលបានព្រមានអំពីគ្រោះថ្នាក់​ក្នុងពេលបច្ចុប្បន្ននេះគឺគ្រោះទុរ្ភិក្សដ៏ធំមួយដែលកំពុងកើតមាននៅក្នុង ប្រទេសយេម៉ែនដោយលោកបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួយទាក់ទងនឹងបទឈប់បាញ់គ្នា និងឲ្យចាត់វិធានការផ្សេងៗ ទៀត ដើម្បីបញ្ជៀសនូវវិបត្តមនុស្សធម៌នេះ។

លោកបានព្រមានថាសង្គ្រាមដែលអូសបន្លាយរយៈពេលបីឆ្នាំក្នុងប្រទេសយេម៉ែននឹងក្លាយទៅជាសង្គ្រាមស៊ីវិលហើយនឹងបង្កើតឲ្យមានជាគ្រោះទុរ្ភិក្សខ្លាំងជាងអ្វីដែលអ្នកជំនាញក្នុងវិស័យមនុស្សធម៌នេះបានជួបប្រទះក្នុងអំឡុងជីវិតការងាររបស់ពួកគេ។