សម្ដេចតេជោនាយករដ្ឋមន្ត្រីរម្លឹកអំពី​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា ប្រាប់ប្រជាពលរដ្ឋ​ខ្មែរ​ និង​សិស្ស និស្សិតនៅប្រទេស​ស្វ៊ីស​ជាង ​៩០០​នាក់

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើឡើងអំពី​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលាប្រាប់ប្រជាពលរដ្ឋ​ខ្មែរ ​និង​សិស្ស និស្សិនៅប្រទេស​ស្វ៊ី​ស​ជាង ​៩០០​នាក់ក្នុងពីធីសំណេះសំណាលមួយ កាលពីរាត្រីថ្ងៃទី ២៣ ខែ​​តុលា ឆ្នាំ២០១៨នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ី​ស ក្នុ​ង​ខណៈដែលសម្ដេចតេជោ​ដឹកនាំ​គ​ណៈ​​ប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអ្នកដឹក​នាំ​វិនិ​យោគ​សកល នៃវេទិកាវិនិ​យោ​​​គ​ពិភពលោកឆ្នាំ២០១៨របស់សន្និសីទសហប្រជាជាតិ ស្តីពី​ពា​ណិជ្ជកម្មនិងការ​អភិវឌ្ឍ​។

ក្នុងការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា ​នៅក្នុង​ពិធី​សំណេះសំណាល​នេះ​ប្រធានបទ​សំខាន់​ដែល​សម្ដេច​តេ​ជោ​មានប្រសាសន៍​លើកឡើង​នោះ ​គឺ​ទាក់ទង​ទៅនឹង​កិច្ចព្រព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ពីព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ខួប​លើក​ទី​២៧​នៃ​កិច្ច​ព្រម ព្រៀង​សន្តិភាព​ប៉ារីស​(២៣ តុលា ១៩៩១ -២៣ តុលា ២០១៨)។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានរម្លឹកទាក់ង​ទៅនឹង​ប្រវត្តិ​នៃ​ការកកើតឡើង​នៃ​កិច្ចព្រមព្រៀង​ថ្ងៃ ២៣ តុលា​​ថា​ ​ដោយសារតែ​សង្គ្រាម​នៅតែ​បន្តធ្វើ​ឱ្យ​ប្រជាជន​រងទុក្ខវេទនាជា​បន្តបន្ទាប់​។​ ក្នុង​គោលបំណង​ស្វែងរក​សន្តិភាពនិង​ការបង្រួបបង្រួម​ជាតិ​សម្តេច​ក៏បាន​ស្វែងរក​នូវ​ដំណោះស្រាយ​នយោបាយ​មួយ​”​។ នៅ​ឆ្នាំ​១៩៨ នៅពេលដែល​សម្តេច​តេ​ជោ​ស្ថិតនៅ​ជា​ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេ​គឺមាន​ការរៀបចំ​ជំនួប​រវាង​សម្តេច និង សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ​ដែល​ជួយ​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង​នាពេល​​នោះ។​ប៉ុន្តែ​ជំនួប​នេះ​ត្រូវបាន​អាក់ខាន ​អាស្រ័យ​ដោយ​ប្រទេស​មួយចំនួន​និង​ក្រុមខ្មែរក្រហម​ជំទាស់ ។ ការខិតខំ​លើក​នេះ​ប្រើ​រយៈពេល​វែង​បង្គួរ​ដោយមាន​ការ​ជ្រោមជ្រែង​ពី​មិត្តភក្តិ​បរទេស និង​ឥស្សរជន​ខ្មែរ​មួយចំនួន​ក្នុងនោះ​មាន​លោកស្រី ពុង ឈី​វ​ហ្កិ​ច បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​លីកាដូ​ជា​អ្នក​ប្រឹងប្រែង​ខ្លាំងជាងគេ​ក្នុង​ទំនាក់ទំនង​រវាងសម្តេច​តេ​ជោ​ជាមួយ​សម្តេចព្រះ​នរោត្ត សីហនុ ពេល​ចរចា​នៅ​ទីក្រុង​ប៉ារីស ។

សម្តេច​តេ​ជោ​បន្តថា​ការ ចាប់ផ្តើម​ការចរចា​ដំបូង​គឺ​នៅ​ថ្ងៃទី២ ខែធ្នូឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS ប្រទេស​បារាំង ដែល​ការចរចា​នេះ​មាន​សេចក្តីប្រកាស​រួម​ដែល​ឡាយព្រះហស្តលេខា​ដោយ​សម្តេចព្រះ​នរោត្តម សីហនុ​និង​សម្តេ​(​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-០៤ ខែធ្នូ ឆ្នាំ ១៩៨៧)​។ ការចរចា​សីហនុ​-​ហ៊ុន សែន​លើកទី២ ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំងចាប់ផ្តើម​ពី​ជំនួប​បើកផ្លូវ​រវាង​សីហនុ-​ហ៊ុនសែន​ទាំង​ពីរលើក​ ចរន្ត​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ កាន់តែ​រីកធំឡើង​វេទិកា​ចរចា​ត្រូវបាន​ពង្រីក​រវាង​ភាគី​កម្ពុជា​និង​មានការ​ចូលរួម​ពី​សំណាក់​ប្រទេសមួយ​ចំនូ​ន។ ដើម្បី​ធ្វើការ​ជាមួយ​សម្តេចព្រះ​នរោត្តម​សីហនុ​ពេលនោះ​ គឺ​​តាមរយៈ​ការរៀបចំ​ឡើង​នូវ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​ហៅថា (SNC) ដែល​ចែកចេញជា ៣ ដំណាក់កាល​ទៀត។ ជាថ្មី​ម្តងទៀត​សម្តេច​តេ​ជោ​និង​សម្តេចព្រះ​នរោត្តម សីហនុ បាន​ខិតខំ​សារជាថ្មី​នៅ​ថ្ងៃទី០២ និង​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ ១៩៩១ នៅ​ទីក្រុង​ហ្សា​កាតា​ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ព្រមព្រៀងគ្នា​ជាសម្ងាត់ ដោយ ម្តេចព្រះ​នរោត្តម សីហនុ​, សម្តេចម៉ែ​, រាជវង្សានុវង្ស​នឹង​យាង​មក​រួមរស់​ជាមួយ​រដ្ឋ​កម្ពុជា​ដោ​រក្សាទុក​នូវ​រដ្ឋធម្មនុញ្ញ​,​ ទង់ជាតិ​, ភ្លេងជាតិ​របស់​រដ្ឋ​កម្ពុជា​, សម្តេច ហេង សំរិន នៅតែ​ជា​ប្រធាន ក្រុមប្រឹក្សារដ្ឋ​,​ សម្តេច ជា ស៊ីម នៅតែ​ជា​ប្រធានរដ្ឋសភា​, ឯ​សម្តេច​ហ៊ុន សែន នៅតែ​ជា​នាយករដ្ឋមន្ត្រី​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា ​អ្វីៗ​ស្ថិតនៅក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​ការប្រជុំ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​បូក​ប្រទេស​ធំ​ទាំង ​សហប្រធាន​ស​ន្និសីទ​ទីក្រុង​ប៉ារីស​ដែលមាន​បារាំង​និង​ឥណ្ឌូណេស៊ីព្រមទាំង​តំណាង​ពិសេស​របស់​អគ្គលេខាអង្គការសហប្រជាជាតិ​បាន​បន្តធ្វើ​ពីថ្ងៃ​ទី២៦-៣០ ខែសីហា ឆ្នាំ ១៩៩១ នៅ​ប៉ា​តា​យ៉ា ប្រទេស​ថៃ ។ អ្វីៗ​ដូច​ការគ្រោង​ទុកពេល​បើក​អង្គប្រជុំ​សម្តេចព្រះ​នរោត្តម សីហនុ​បាន​ប្រាប់​អង្គប្រជុំ​ថា​ប្រទេស​ធំ​ទាំង ៥ មា បំណង​ឱ្យ​ភាគី​កម្ពុជា​រំសាយកងទ័ព ៧០ ភាគរយ ដូច្នេះ​ប្រធាន បទ​លើ​ការឈប់​បាញ់​និង​រំសាយកងទ័ព​ត្រូវបាន​ដោះស្រាយ​នៅ​ប៉ា​តា​យ៉ា​ប្រទេស​ថៃ។ ទាក់ទង​ទៅនឹង​ប្រព័ន្ធ​បោះឆ្នោ​ពង្រៀង​ប្រទេស​ធំ​ទាំង​៥ គឺ​ប្រព័ន្ធ​សមាមាត្រ​ទូទាំងប្រទេស ឯ​ភាគី​រដ្ឋ​កម្ពុជា​ស្នើឡើង​នូវ​ប្រព័ន្ធ​ឯកត្តនាម ។ ចំណុច​នេះ មិន​ត្រូវបាន​ដោះស្រាយ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ទេ​គឺ​សម្តេច​តេ​ជោ​បានមក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៅក្នុង​ប្រទេស​ហើយ​សម្រេច​ស្នើឡើង​នូវ​រូបមន្ត​ប្រព័ន្ធ មាមាត្រ​តាម​ខេត្តហើយ​ត្រូវបាន​ភាគី​ទាំងអស់​យល់ព្រម​នៅ​ទីក្រុង​ញូវយ៉ក ពេល​ប្រជុំ​អង្គកាហប្រជាជាតិ​ចាប់ពី​ថ្ងៃ ១៤-២១ ខែកញ្ញា​ឆ្នាំ​១៩៩១។ ប្រព័ន្ធ​សមាមាត្រ​តាម​ខេត្ត​កំពុង​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រហូតដល់​ស​ព្វ​ថ្ងៃនេះ។

សម្តេច​តេ​ជោ​បា​បន្តទៀតថា ​អ្វីៗ​ដែល​ត្រូវ​ដោះស្រាយ​រួចរាល់​គឺ​នៅពេលដែល​(SNC) ចូលកាន់​កាប់​អង្គការប្រជាជាតិ​ក្នុង​ខែកញ្ញាឆ្នាំ១៩៩១ រាប់ទាំង​កំណត់​យក​ថ្ងៃទី ២៣​តុលា​ឆ្នាំ​១៩៩១ ជា​ថ្ងៃ​ចុះត្ថលេខា​នៅ​ទីក្រុង​ប៉ារីស​ផងដែរ  យើង​បាន​ឆ្លងកាត់​ដំណាក់កាល​សង្គ្រាម​ទាំងស្រុង​ដំណាក់ កាល​វាយ​ផង​ចរចា​ផង ​និង​ដំណាក់កាល​សន្តិភាព​ទាំងស្រុ អ្វីដែល​កិច្ចព្រមព្រៀង​ប៉ារីស​ចង់​បានតែ​អ៊ុនតាក់​មិនអាច​សម្រេចបាន ​គឺ​នៅពេលដែល​អ៊ុនតាក់​ដកចេញ​បាន​បន្សល់​ទុកឱ្យ​កម្ពុ​ជាមាន​តំបន់​ត្រួតត្រា​ពីរ​ និង​រដ្ឋាភិបាល​ពីរ ជម្រើស​ចុងក្រោយ​សម្រាប់​សន្តិភាព ទាំងស្រុង​នៅ​កម្ពុជា​គឺ​ការដាក់ ចេញ​និង​អនុវត្ត​ន៍នូវ​នយោបាយ​ឈ្នះៗ​ដែល​បាន​អនុវត្ត​ន៍ដ៏​ជោគជ័យ​ពី​ឆ្នាំ១៩៩-១៩៩៨។ ​ចំណុច​សំខាន់​៣​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​៖ ១.​ការ​ធានា​ដល់​អាយុជីវិត​និង​សុវត្ថិភា​របស់​អតីត​គូប​ដិ​បក្ស, ទី​២.​ការរក្សា​ការងារ​និង​អាជីព និងទី​៣.​ការទទួលស្គាល់​កម្មសិទ្ធិ​លើ​ទ្រព្យ ជាពិសេស​ដី និង​អគារ​ដែល​ពួកគេ​កាន់កាប់។

នេះ​ជា​សន្តិភាព​ដែល​ជនជាតិ​កម្ពុជា​បាន​រួមគ្នា​បង្កើតឡើង​ដោយ​ខ្លួនឯងគ្មាន​អ្នកឈ្នះ​គ្មាន​អ្នកចាញ់​ និង​ឯកភាព​ជាតិ ឯកភាព​ទឹកដី ជា​លើកដំបូង​ក្នុង​ប្រវត្តិ​ជាង ៥០០ឆ្នាំ ដែល​កម្ពុជា​ជា​ប្រទេសមួយ​មាន​តំបន់​ត្រួតត្រា​មួយ មាន​រដ្ឋធម្មនុញ្ញ​មួយ មាន​មហាក្សត្រ​មួយ មាន​រាជរដ្ឋាភិបាល​តែមួយ មាន​កម្លាំងប្រដាប់អាវុធ​តែមួ គ្មាន​ការបែងចែក​ដែល​យើងទាំងអស់ គ្នា​ត្រូវ​រួមគ្នារក្សា​នូវ​សន្តិភាព​នេះ​៕

ដោយ ជឹម ណារី