សិក្ខាសាលាស្តីពី​ សមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលសង្កាត់ទាំង១១ ឆ្នាំ២០១៩-២០២១​ របស់រដ្ឋបាលខណ្ឌដូនពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

មន្រ្តីរដ្ឋបាលខណ្ឌដូនពេញ​ បានអោយដឹងថា​ នៅព្រឹក ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៤​ ខែតុលា រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ទាំង១១ នៃរដ្ឋបាលខណ្ឌដូនពេញ ឆ្នាំ២០១៩-២០២១ ក្រោមអធិបតីភាព លោកស្រី កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោកស្រីអភិបាលរងខណ្ឌ លោក នាយក-រងរដ្ឋបាលខណ្ឌ លោក តំណាងអធិការនគរបាលខណ្ឌ លោក តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ ស្មៀនសង្កាត់ និង លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិល សរុបចំនួន ១២៥នាក់ ផងដែរ ។