ប្រធានាធិបតីតួកគីថា ឃាតកម្មអ្នកកាសែតអារ៉ាប៊ីសាអូឌីតត្រូវបានគេរៀបចំឡើង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ — ប្រទេសតួកគី លោក រ៉េសេប តាយីប អែរដូហ្គាន ( Reup Tayyip Erdogan ) បាន និយាយពីថ្ងៃអង្គារនេះថា ការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi នៅឯស្ថានកុងស៊ុលប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងក្រុងអ៊ីស្តង់ប៊ូល ត្រូវបានគេរៀបចំឡើង ។

លោក អែរដូហ្គាន បាននិយាយនៅឯកិច្ចប្រជុំក្រុមសភារបស់គណបក្សយុត្តិធម៌ និងការអភិវឌ្ឍ ដែលកំពុងកាន់អំណាចថា ព័ត៌មាននិងភ័ស្តុតាងទាំងអស់ ដែលបានបង្ហើបឱ្យដឹងរហូតមកដល់ពេលនេះ បានបង្ហាញឱ្យឃើញថា លោក Khashoggi គឺជាជនរង់គ្រោះនៃការសម្លាប់យ៉ាងឃោរឃៅមួយ ។

លោកបាននិយាយថា កាម៉េរ៉ាស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ត្រូវបានគេយកចេញគ្រប់រូបភាពទាំងអស់ត្រូវគេលុបចេញពី Hard drives ។ រូបភាពកាម៉េរ៉ាបានបង្ហាញឱ្យឃើញថា លោក Khashoggi មិនបានចាកចេញពីស្ថានកុងស៊ុលនេះទេ។

លោក អែរ ដូហ្គាន បានពណ៌នាការសម្លាប់លោក Khashoggi ថា ជា « ឃាតកម្មនយោបាយ » ដោយលោកនិយាយបន្ថែមថា គណៈកម្មាធិការអព្យាក្រិដ្ឋនិងយុត្តិធម៌មួយ គេគួរតែបង្កើតឡើង ដើម្បីដឹកនាំ ធ្វើការស៊ើបអង្កេត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)