អាម៉េរិក នឹងរៀបចំសម្រាប់កិច្ចប្រជុំ ត្រាំ-ពូទីន ​នៅទីក្រុងប៉ារីស នាថ្ងៃទី១១ ខែវិច្ចិកា ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ — ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន ប៊ូលតុន ដែលកំពុងធ្វើទស្សនកិច្ច បានប្រាប់​នៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ដោយសង្ខេបពីលទ្ធផលនៃដំណើរទស្សនកិច្ច​របស់លោកទៅកាន់ទីក្រុង មូស្គូថា ទីក្រុងវ៉ាស៊ីងតោន នឹងធ្វើការរៀបចំនានាសម្រាប់កិច្ចប្រជុំ​មួយ ជាមួយមេដឹកនាំអាម៉េរិក និងរុស្ស៊ី​ លោក ដូណាល់ ត្រាំ និងលោក ​វ្ល៉ាឌីមៀរ ពូទីន​ នៅ​ក្រុងប៉ារីស នាថ្ងៃទី១១ ខែវិច្ចិកាខាងមុខនេះ។

លោក ពូទីន បាននិយាយនៅក្នុងពិធីបើកនៃកិច្ចប្រជុំនាថ្ងៃនោះ នៅពេលដែលអ្នក​សារព័ត៌មាននៅទីនោះដែរថា វានឹងអាចគេយកទៅប្រើប្រាស់ជាប្រយោជន៍ ដើម្បីបន្តកិច្ច​ពិភាក្សា​​គ្នា​ដោយផ្ទាល់ជាមួយប្រធានាធិបតីអាម៉េរិក​ជាចម្បង ចំពោះវិស័យនានានៃ​ព្រឹត្តិការណ៍​​អន្តរជាតិ​​ដែលនឹងយកមកអនុវត្តនាពេលខាងមុខនេះ សម្រាប់ជាគំរូមួយនៅ​ទីក្រុង​ប៉ារីស។ វាគឺជាការពិតណាស់ថា ប្រសិនបើភាគីអាម៉េរិក​បានចាប់អារម្មណ៍ទៅនឹងកិច្ចទំនាក់​ទំនង​​ទាំងនេះ។

លោកបាននិយាយថា ខ្ញុំបាននិយាយថា «បាទ» ​ ប្រធានាធិបតីលោក ត្រាំ អាចនឹង​ផ្តោត​ចិត្តទុកដាក់ជាសំខាន់ទៅនឹងកិច្ចប្រជុំជាមួយលោក​នៅទីក្រុងប៉ារីស ដូច្នេះយើងនឹងធ្វើការ​រៀបចំ​​​ឱ្យបានច្បាស់លាស់មួយ​លើបញ្ហានេះ។

បន្ទាប់ពីកិច្ចប្រជុំរបស់លោក ពូទីន ជាមួយលោក ប៊ូលតុន កាលពីព្រឹកថ្ងៃអង្គាររួចមកជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី​លោក យូរី យូហ្សាកូវ បាននិយាយថា កិច្ចព្រមព្រៀងមួយ​ត្រូវបានគេអនុម័ត ដើម្បីរៀបចំកិច្ចប្រជុំកំពូល​រុស្ស៊ី-អាម៉េរិក​នៅទីក្រុងប៉ារីស នាខែវិច្ចិកា​ខាងមុខ​នេះ នៅខាងក្រៅនៃការប្រារព្ធខួបលើកទី១០០នៃបទឈប់បាញ់ បន្ទាប់ពីសង្រ្គាម​លោក​លើកទី១៕

( ប្រភព TASS៖ បកប្រែដោយលោក មាស សំអុល )