បារាំងពិចារណាផលិតនាវាផ្ទុកយន្តហោះថ្មីមួយ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុល ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការពារប្រទេសបារាំងលោកស្រី​ Florence Parly បានប្រកាសនូវការសិក្សារយៈពេល ១៨ ឆ្នាំ ដើម្បីផលិតនាវាផ្ទុកយន្តហោះថ្មីមួយដោយយកមកគិតគូនូវបច្ចេកវិទ្យាទំនើបដើម្បីជំនួសនាវា​Charles de Gaulle ។


លោកស្រី​ Parly បាននិយាយនៅក្នុងសុន្ទរកថា នៅឯពិព័រណ៍ការពារប្រទេសមួយក្នុងក្រុងប៉ារីសថា នាវា​Charles de Gaulle នឹងត្រូវការនាវាជំនួសមួយ ។ ជាជំហានដំបូង ដែលនឹងចាប់ផ្តើមនៅថ្ងៃនេះ គឺជាដំណាក់កាលសិក្សាដើម្បីកំណត់នូវអ្វី និងរបៀបដែលយើងត្រូវកា​រនាវាផ្ទុកយន្តហោះ នៅពេលអនាគតរបស់យើងដែលនឹងមាននោះ ។ យើងបានផ្តល់ឱ្យខ្លួនយើងរយៈពេល១៨ ខែ ។

លោកស្រីបាននិយាយបន្ថែមថា ការសិក្សានឹងត្រូវគេបញ្ចប់ក្នុងឆ្នាំ ២០២០ ។ ខ្ញុំនឹងអនុវត្តន៍តាមការសិក្សានេះ ជាមួយការយកចិត្តទុកដាក់ដ៏ធំបំផុត ។ ហើយបន្ទាប់មកយើងនឹងអាចស្នើនូវជម្រើសទៅឱ្យប្រធានាធិបតី នៃសាធារណរដ្ឋនេះ ។

ជាផ្នែកនៃផែនការមួយ ដើម្បីធ្វើការកែប្រែឱ្យល្អជាថ្មី ព្រមទាំងអភិវឌ្ឍន៍កិច្ចការពារកងនាវាចររបស់ប្រទេសនេះរដ្ឋាភិបាលកំពុងធ្វើការពិភាក្សាគ្នាការសាងសង់នាវាផ្ទុកយន្តហោះមួយទៅតាមអ្វីដែលស្ថានភាពបច្ចេកវិទ្យានឹងមាននៅក្នុងឆ្នាំ២០៣០នោះ ហើយដែលនឹងអាចផ្ទុកយន្តហោះប្រយុទ្ធបារាំង- អាល្លឺម៉ង់ ដែលគេបានគ្រោងទុក ។

លោកស្រីរដ្ឋមន្ត្រីសង្ឃឹមថា នាវាដែលបានគ្រោងទុកនេះនឹងតំណាងឱ្យមូលដ្ឋានដែលទំនើបពិតប្រាកដមួយ , ការជំរុញការបញ្ចូលរបៀបថ្មីរបស់យើងតាមរយៈការស្វែងរកនូវសមត្ថភាពដែលប៉ិនប្រសប់បំផុត, មានប្រយោជន៍បំផុត និងមានប្រសិទ្ធភាពបំផុត ។

តាមលោកស្រីរដ្ឋមន្ត្រីឱ្យដឹងថា នៅក្នុងសេវ៉ាកម្ម ចាប់តាំងពីឆ្នាំ ២០០១ មកនាវា​Charles de Gaulle បានបញ្ចប់ការធ្វើឱ្យប្រសើរពាក់កណ្តាលអាយុកាល រយៈពេល១៨ ខែហើយនាវានេះ នឹងត្រឡប់ទៅសមុទ្រវិញក្នុងត្រីមាសទីមួយនៃឆ្នាំ ២០១៩ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )