ក្រុងសេអ៊ូលគ្រោងនឹងអនុវត្តកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ នាសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ — អ្នកនាំពាក្យការិយាល័យប្រធានាធិបតី ​ចេអុងវ៉ាដា បាននិយាយកាលពីថ្ងៃអង្គារថា កូរ៉េខាងត្បូងទំនងជាចង់អនុវត្តកិច្ចព្រមព្រៀងយោធា ​ដោយគ្មានការឈ្លានពាន​របស់​ខ្លួន​ជាមួយ​កូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ​​ ជាការផ្លាស់ប្តូរមួយដែលអាចត្រូវបានគេមើល​ឃើញថា ជាការត្រួសត្រាយផ្លូវមួយសម្រាប់ការប្រកាសនៃការបញ្ចប់ជាផ្លូវការ​មួយចំពោះ​សង្គ្រាមកូរ៉េ។

ការកត់សម្គាល់បែបនេះ បានធ្វើឡើងក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋាភិបាល​បាន​អនុម័តច្បាប់ស្តីពីការផ្តល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងយោធានេះ ដែលបានចុះហត្ថលេខា​នៅពេលកិច្ចប្រជុំកំពូលអន្តរកូរ៉េកាលពីពេលថ្មីៗនេះ ដែលបានធ្វើឡើងនៅទីក្រុងព្យុងយ៉ាង កាលពីខែមុននេះ។

អ្នកនាំពាក្យ ចេអុងវ៉ាដា លោក គីម អ៊ី-គីអ៊ុំ( Kim Eui-Kyeom) បានប្រាប់ពួកអ្នកយក​ព័ត៌មានថា លោកប្រធានាធិបតី ទំនងជានឹងចុះហត្ថលេខាអនុម័តនៅថ្ងៃនេះ ឬថ្ងៃស្អែក។ ការអនុម័តមួយត្រូវបានគេចុះ ហត្ថលេខា​ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា​នឹងត្រូវបាន​គេផ្លាស់គ្នាទៅវិញទៅមក ជាមួយកូរ៉េខាងជើង​បន្ទាប់ពីអ្វីដែលកិច្ចព្រមព្រៀង​នឹងត្រូវបានគេ​ផ្សព្វ​ផ្សាយ​​នៅក្នុងសារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាល​ ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះនឹង​ត្រូវបានគេយកទៅអនុវត្តនាពេលឆាប់ៗនេះ បន្ទាប់ពីវាត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ។

លោកបាននិយាយថា ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងនេះ​ទំនងជានឹងត្រូវដាក់ឱ្យអនុវត្ត​នៅថ្ងៃចន្ទ​ ឬថ្ងៃអង្គារក្រោយនេះ។ កិច្ចព្រមព្រៀងយោធាថ្មីៗនេះ បានចុះហត្ថលេខា នៅខាងក្រៅនៃកិច្ចប្រជុំកំពូលថ្មីៗ នឹងជាលើកទី៣របស់មេដឹកនាំទាំងពីរនៅទីក្រុងព្យុងយ៉ាង ដែលជាការស្វះស្វែងរក​ដើម្បីកាត់​បន្ថយការតានតឹងខាងយោធាបន្ថែមទៀត​រវាងកូរ៉េទាំងពីរ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )