តៃវ៉ាន់៖ គ្រោះរញ្ជួយដីទំហំ៦.០រ៉ិចទ័រមួយកើតឡើង នៅឆ្នេរសមុទ្រភាគឦសានបានព្រមានទីក្រុងតៃប៉ិ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ — តាមអ្នកសិក្សាផ្នែកវិទ្យាសាស្ត្រខាងរញ្ជួយដីតៃវ៉ាន់បានឱ្យដឹងថា គ្រោះរញ្ជួយដីមួយ​ដែល​មាន​ទំហំ​៦.០រិចទ័រ​កើតឡើងនៅឆ្នេរសមុទ្រភាគឦសាន្តនៃប្រទេសតៃវ៉ាន់ ដោយមិនយូរ​ប៉ុន្មានកាលពីម៉ោង ១២:៣០នាទី កន្លងទៅនេះ ម៉ោងក្នុងស្រុក។ ចំណុចស្នូលនៃរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយប្រមាណ ១០៤គីឡូម៉ែត្រ​ភាគឦសានទីក្រុង ​Hualien និងមានជម្រៅ​ប្រមាណ ៣១គីឡូម៉ែត្រ។

តាមការសិក្សាស្រាវជ្រាវជំហានដំបូងបានឱ្យដឹងថា មិនមានបង្កឱ្យមានរងរបួស ឬមាន​ការខូតខាតជាពិសេស​ណា​មួយនោះទេ​។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលតៃវ៉ាន់បានសរសេរថា ផែនដី​ត្រូវបានញាប់ញ័រផងដែរ នៅតាម បណ្តាទីក្រុងសំខាន់ៗមួយចំនួន​មានដូចជា៖ ទីក្រុងតៃប៉ិថ្មី ទីក្រុងយីលីន និងទីក្រុង​តៃជុង ជាដើម ហើយគ្រោះរញ្ជួយដីនេះ ត្រូវបានគំរាមកំហែងផងដែរ ដែលមានទំហំ២រ៉ិចទ័រ កើតមានឡើងនៅក្នុងរដ្ឋធានីតៃប៉ិ៕

( ប្រភព AGI៖ បកប្រែដោយលោក មាស សំអុល )