វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោលប់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកកំពង់ត្រឡាច

AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ –នៅសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការទទួលព័ត៌មានសាធារណៈរបស់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី២ ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ហេង ពិទូអភិបាលរងខេត្តកំពង់ឆ្នាំង 

វេទិកាផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ស្រុ និងឃុំណៈអភិបាលស្រុក មន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត ប្រធាការិយាល័យជំនាញ អង្គភាពជុំវិញស្រុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមកពីឃុំនានាក្នុងស្រុកកំពង់ត្រឡាចចូលរួមសរុប៣២៧នាក់ផងដែរ

លោកជំទាវប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានប្រសាសន៍ថា ការបើកវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី២នៅពេលនេះ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋាន ដែលជាកង្វះខាតរបស់អាជ្ញាធរដែនដី ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋមិនបានល្អកន្លងមក

ក្នុងវេទិកានេះជំទាវ ដោក សុទ្ធា មានប្រសាសន៍សង្កត់ធ្ងន់ថា អាជ្ញារគ្រប់លំដាប់ថ្នាក ត្រូវអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដើម្បីមានការចូលរួមពីប្រជាពលរដ្ឋក្នុង ការបញ្ចេ មតិ យោបលបង្ហាញពីការពិតដែលកើតមានឡើងនៅក្នុងមូលដ្ឋានភូមិ ឃុំរបសពួកគាត លោកជំទាវក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវមានតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ និងដោះស្រាយតាមសំណូមពរចាំបាច់ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ត្រូវតែធ្វើឱ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងមានអាកប្បកិរិយារួសរាយ រាក់ទាក់ ទន់ភ្លន់ ដែលទាំងនេះជាក្រមសីលធម៌របស់មន្ត្រីបម្រើប្រជាពលរដ្ឋ។

លោកជំទាវប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងអំពីការដឹកនាំរបស់រាជ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានកំណើនសេដ្ឋកិច្ច ៧ភាគរយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ សព្វថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍបន្តទៅទៀត

ដោយ សោម ឫទ្ធី