ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដៃគូអភិវឌ្ឍន៍នានាផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ដល់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ –ក្នុងសន្ទរកថាដែលផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា(TVK)បានឱ្យដឹងថា ថ្លែង ក្នុងវេទិ​កា​វិ​​​និ​​យោគពិភពលោក និងពិធីបើកកិច្ចប្រជុំកំពូលអ្នកដឹកនាំសកលលើកទី១ នៃវេទិកាវិ​និ​យោ​គ​ពិ​​ភពលោកឆ្នាំ២០១៨របស់អង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ កាលពីថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ដែលមានអ្នកចូលរួមប្រមាណ ៦​​.៦០០នាក់ ក្នុងនោះមានប្រធានាធិបតី ១០រូប និងនាយករដ្ឋមន្រ្តី ៣រូបនោះ សម្ដេចអគ្គ​ម​ហា​​សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវល់​ដៃគូអភិវឌ្ឍន៍ នានាផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ដល់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួ ដើម្បីជួយគាំទ្រដល់ ការរៀបចំ និងអនុវត្តន៍គោលនយោបាយគាំទ្រកំណើនប្រកបដោយប្រសិទ្ធភា

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងគាំទ្រផងដែរចំពោះកិច្ចពិភាក្សានានា និងអនុសា​សន៍​ល្អៗជាច្រើនតាមរយៈបទអន្តរាគមន៍មុនៗ ទាក់ទងទៅនឹងការវិនិយោគក្នុងយុគសម័យ​ថ្មី​នៃ​សាកលភាវូបនីយកម្មដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់ស្ថិរភាព និងការអភិវឌ្ឍ​របស់​ប្រ​ទេសនី​មួយៗក្នុងតំបន់ និងពិភពលោក។ ដោយសារតែកម្ពុជាធ្លាប់បានចូលរួមវិភាគ​ទាន​មួ​យ​ចំនួនដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគទាំងក្នុងក្របខណ្ឌតំបន់ និង​សក​ល​លោ​ក​នោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានចែករំលែកនូវគោលនយោបាយវិនិយោគ និងការ​អ​ភិ​វឌ្ឍ​របស់កម្ពុជា ដែលក្នុងនោះ កម្ពុជាគាំទ្រពេញទំហឹង និងផ្ដល់អាទិភាពខ្ពស់ចំពោះ​គោ​ល​ន​យោ​បាយសកលភាវូបនីយកម្ម ដែលប្រកាន់យកនៅប្រទេសភាគច្រើននៅក្នុងសកលលោក។ ប៉ុន្តែពិភពលោកបច្ចុប្បន្នកំពុងប្រឈមបញ្ហាជាច្រើនយ៉ាងក្នុងទិដ្ឋភាពនយោបាយសេដ្ឋកិច្ច ស​ង្គ​ម និងអន្តោប្រវេសន៍បណ្តាលមកពីការប្រែប្រួលភូមិសាស្រ្តនយោបាយ ស្របគ្នាទៅនឹង​ និ​ន្នា​ការគាំពារនិយមនៅក្នុងបណ្ដាប្រទេសជឿនលឿនខ្លះ ដែលកំពុងបង្កផលប៉ះពាល់យ៉ាង​ធ្ងន់​ធ្ង​រ​ដល់បរិយាកាសវិនិយោគសកល និងធ្វើឱ្យថមថយការវិនិយោគផ្ទាល់ពីបរទេសទៅ​កាន់​ប្រ​ទេ​ស​កំពុងអភិវឌ្ឍន៍។

សម្ដេចបន្តថា ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ​រាជរដ្ឋាភិ​បាលកម្ពុ​ជា ​នៅតែបន្ត ប្រកាន់ខ្ជាប់គោលនយោបាយបើកចំហ ដែលធ្លាប់បានរួមចំណែកដល់​កំណើនសេដ្ឋ​កិ​ច្ចខ្ពស់ ក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈពេលពីរទសវត្សរ៍។ តាមរបាយការណ៍របស់UNCTAD ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់កម្ពុជាមានការកើនឡើង ១២ភាគរយ ក្នុងឆ្នាំ២០​១​៧​ ដល់ កម្រិតខ្ពស់បំផុត ២, billion ដុល្លារអាម៉េរិកនៅក្នុងវិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ អច​ល​ន​​ទ្រព្យ និងទំនិញកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងចំណោម
ប្រ​​ទេសអភិវឌ្ឍន៍តិចតួច ៥ លើពិភពលោកទទួលបានកំណើននៃការវិនិយោគខ្ពស់​ជាងគេ​កា​រ​វិ​​និយោគដោយផ្ទាល់ពីបរទេសគឺជាប្រភព វត្ថុដ៏សំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ។ កម្ពុ​ជា​​បានកាត់បន្ថយភាពក្រីក្រ ៥៣ភាគរយក្នុងឆ្នាំ២០០៤ មកនៅត្រឹម ១៣,ភាគរយ នៅឆ្នាំ ២០១៤ ​រាជរដ្ឋាភិបាលកំពុងខិតខំជំរុញគោលនយោបាយច្បាស់លាស់ក្នុងការទាក់ទាញការ វិនិយោគ​ពី​បរ​ទេស​បន្ថែមទៀត តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម កសាងហេដ្ឋារចនា សម្ព័ន្ធ ប្រ​ព័ន្ធ​ដឹកជញ្ជូន កាត់បន្ថយថ្លៃអគ្គិសនី លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិ វឌ្ឍធន​ធា​ន​​មនុស្សការរៀបចំប្រព័ន្ធបច្ចេកទេសព័ត៌មាន ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការកែទម្រង់​ស្ថា​ប័នគតិយុត្ត។ ជាងនេះទៅទៀតកម្ពុជាកំពុងជំរុញការវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ពិសេស​ដែ​លផ្ដល់សេវាកម្មប្រមូលផ្ដុំប្រកបដោយប្រសិទ្ធភាព។ មកដល់ពេលនេះវិនិយោគិន បានស្នើសុំចុះបញ្ជីបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៧ទីតាំង ក្នុងនោះ ១៩ទីតាំងកំពុង ដំណើរការលិត និងនាំចេញ ហើយ ១០ទីតាំងផ្សេងទៀតកំពុងដំណើរការសាងសង់ហេដ្ឋា   ចនាសម្ព័ន្ធចាំបាច់នានា។ ជាមួយនឹងសក្តានុពលវិនិយោគលើគ្រប់វិស័យ គោលនយោបាយ គាំពារ និងការលើកទឹកចិត្តដល់ការវិនិយោគ កម្លាំងពលកម្មទីផ្សារទូលាយនោះ បច្ចុប្បន្ន កម្ពុជាក៏មានអ្នកវិនិយោគបរទេសជាច្រើន បានផ្លាស់ប្ដូរទីតាំងរោងចក្រមកកម្ពុជា ព្រមទាំងមានការវិនិយោធំ​​ផងដែរ ដូចជា ចិន ជប៉ុន កូរ៉េត្បូងជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូ​សបញ្ជាក់​ថា សាកលភាវូបនីយកម្ម គឺជានិន្នាការ នៃពិភពលោកទាំងមូលដែលជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែក៏មានបញ្ហាប្រឈមផងដែរ។ សម្ដេចក៏ សូមស្នើឱ្យប្រមុខដឹកនាំទាំងអស់រួមសម្ដែងនូវឆន្ទៈ និងការទទួលខុសត្រូវ ដើម្បីឆ្លើយតប ចំពោះបញ្ហាប្រឈមជាសកលនេះ ដើម្បីរក្សាឱ្យបាននូវបរិយាកាសវិនិយោគ និងស្ថិរភាព ភូមិសាស្រ្តនយោបាយក៏ដូចជាបង្កើនទំនុកចិត្តក្នុងវិស័យហិរញ្ញវត្ថុ និងវិស័ឧស្សាហកម្ម។ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិមួយប្រកបដោយស្មារតីទទួលខុត្រូវ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកជាដៃគូពាក់ព័ន្ធទាំងអស់ដើម្បីការពារតំបន់ពាណិជ្ជកម្ម សេរី និងសមត្ថភាពក៏ដូចជាដើម្បីរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នា នេះសម្ដេចក៏សូមឱ្យប្រមុខដឹកនាំប្រទេស និងក្រុមហ៊ុននានាចូលរួមជាដៃគូវិនិយោជាមួយកម្ពុជាដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា៕

ដោយ ជឹម ណារី