សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជា មានិតចិន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ –សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជា មានិត ចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថានៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជួប ពិភាក្សាការងារជាមួយឯកឧត្តម លី ហ្សាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងជួប ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនមួយចំនួនទៀត ព្រមទាំងទស្សនា តំបន់វប្បធម៌ និងឧស្សាហកម្មមួយចំនួនក្នុងរដ្ឋធានីប៉េកាំងផងដែរ៕

ដោយ ប៉ាល់ សុង