មនុស្ស១៧នាក់បានស្លាប់ក្នុងពេលមានភ្លៀងធ្លាក់ខ្លំាងក្នុងប្រទេសនីការ៉ាហ្កា​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ ​(២៣.១០.១៨)

នីការ៉ាហ្កា​៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១៧នាក់បានស្លាប់ក្នុងពេលមានភ្លៀងធ្លាក់យ៉ាង​ខ្លំាងអស់រយៈពេលប៉ុន្មាន​ថ្ងៃជាប់គ្នា នៅក្នុងប្រទេសនីការ៉ាហ្កា ។

លោកស្រីអ្នកនំាពាក្យរបស់ប្រធានាធិបតីបាននិយាយថា អ្នកស្លាប់ទំាងនោះគឺមកពីពួកគេព្យាយាមឆ្លងកាត់​ទន្លេដែលកំពុងឡើងខ្លំាងដើម្បីគេចចេញពីទឹកជំនន់ក្នុងតំបន់ដែលពួកគេរស់នៅ ។

ក្រៅពីនេះ ការបាក់ដីនៅក្នុងតំបន់ភាគខាងជើងប្រទេសដែលមានទឹកជន់ខ្លំាងក៏បានបណ្តាលឲ្យមនុស្សចំនួន បួននាក់ ក្នុងនោះមានកុមារពីរនាក់ អាយុ ៤ និង​ ១៣ ឆ្នំាត្រូវបានស្លាប់ជាមួយឪពុករបស់ពួកគេ ក្នុងពេលមានបាក់ដី ​នោះ ។ អាជ្ញាធរ បានចេញប្រកាសព្រមានពលរដ្ឋនៅតាមដំបន់ដែលមានធ្លាក់ភ្លៀងខ្លំាង ឲ្យប្រុងប្រយ័ត្នចំពោះ ទឹកទន្លេ ដែលឡើងខ្ពស់និងការបាក់ដី ។​