ឧត្តមសេនីយ៍អាម៉េរិកម្នាក់របួសក្នុងការវាយប្រហារនៅអាហ្វហ្កានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ — តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកឱ្យដឹងថា កងយោធាអាម៉េរិកបានបញ្ជាក់អះអាងពីថ្ងៃអាទិត្យនេះថា ឧត្តសេនីយ៍អាម៉េរិកម្នាក់បានរងរបួសនៅក្នុងការវារប្រហារកាលពីថ្ងៃព្រហស្បតិ៍ ដែលបានកើតឡើងនៅក្នុងខេត្តកាន់ដាហាររបស់ប្រទេសអាហ្វហ្កានីស្ថាន ។


តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកដែលដកស្រង់សម្តីអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនឱ្យដឹងថា ឧត្តមសេនីយ៍ត្រី ជេហ្វឺរ៉េ ស្មាឡេ ( Jefferey Smiley ) ដែលត្រួតពិនិត្យមើលបេសកកម្មផ្តល់យោបល់យោធាណាតូ ក្នុងប្រទេសអាហ្វហ្កានីស្ថានភាគខាងត្បូងនេះ ត្រូវបានបាញ់ឱ្យរបួសនៅក្នុងការបាញ់ប្រហារ បន្ទាប់ពីកិច្ចប្រជុំសន្តិសុខអាហ្វហ្កានីស្ថាន -ណាតូមួយនោះ ។

លោក ហ្គ្រាន នីឡេ អ្នកនាំពាក្យបេសកកម្មគាំទ្រដែលបានតាំងចិត្តណាតូ បាននិយាយនៅក្នុងសេច ក្តីថ្លែងការណ៍មួយដែលផ្សាយនៅក្នុងថ្ងៃនេះថា ខ្ញុំអាចបញ្ជាក់អះអាងថា លោកកំពុងធូរស្រាលពីមុខរបួស ដែលលោកបានទទួលរងក្នុងអំឡុងការវាយប្រហារនោះហើយ ។

ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍បានធ្វើឱ្យពួកមន្ត្រីថ្នាក់ខេត្តកំពូលៗយ៉ាងហោចណាស់៤នាក់ ស្លាប់ ដែលរួមមានទាំងមេប៉ូលិសខេត្តឧត្តមសេនីយ៍ អាបឌុល រ៉ាហ្សិក ផង ។ អ្នកវាយប្រហារដែលធ្វើការជាអង្គរក្សរបស់អភិបាលខេត្តនោះ។

ការវាយប្រហារនេះបានកើតឡើង នៅពេលដែលប្រទេសដែលហែកហួរដោយសង្គ្រាមនេះកំពុង រៀបចំធ្វើការបោះឆ្នោត ដែលបានអូសបន្ទាយពេលជាយូរមកហើយសម្រាប់ Wolesi Jirga ឬសភាជាន់ទាបនៃសភាអាហ្វហ្កានីស្ថាន។ រដ្ឋាភិបាលអាហ្វហ្កានីស្ថានបានប្រកាសពីថ្ងៃសុក្រ ដើម្បីពន្យារពេលការបោះឆ្នោតនៅក្នុងខេត្តកាន់ ដាហារនៅភាគខាងត្បូង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)