កិច្ចប្រជុំពូករដ្ឋមន្ត្រីការពារប្រទេសអាស៊ានលើកទី៥ បញ្ចប់នៅសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ — កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារប្រទេសអាស៊ានបូក ( ADMM-Plus ) បានបញ្ចន់នៅសិង្ហបុរី ដោយមានសមាជិកក្រុមប្រឹក្សារដ្ឋ នឹងជារដ្ឋមន្ត្រីការពារប្រទេសចិន លោក វ៉េ ហ្វេង ហេ ( Wei Feng he ) ជាអ្នកចូលរួមមួយរូបនៃពួកអ្នកចូលរួមកិច្ចប្រជុំនេះ ។

កិច្ចប្រជុំនេះត្រូវបានចូលរួមដោយរដ្ឋមន្ត្រីការពារប្រទេសនៃបណ្តាប្រទេសសមាជិកអាស៊ាន ក៏ដូចជាដៃគូបូកចំនួន ៨ របស់អាស៊ាន គឺប្រទេសអូស្ត្រាលី ,ចិន , ឥណ្ឌា, ជប៉ុន ,នូវេលហ្សេឡង់ ,សាធារណរដ្ឋកូរ៉េ , រុស្ស៊ី និង ស.រ.អា ។

កិច្ចប្រជុំនេះត្រូវបានធ្វើជាប្រធានដោយលោក ង អេង ហេន ( Ng Eng Hen ) រដ្ឋមន្ត្រីការពារប្រទេសសិង្ហបុរី ដែលកាន់តំណែងថ្នាក់ប្រធានរបស់អាស៊ាន នៅឆ្នាំនេះ ។ លោក វ៉េ បាននិយាយនៅ ក្នុងសុន្ទរកថា របស់លោកថា តំបន់អាស៊ានបានប្រឈមមុខជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងការប្រយុទ្ធនឹងអំពើភេរវកម្ម ហើយមានតែកិច្ចប្រឹងប្រែងដែលមានការរួបរួម គ្នា ប៉ុណ្ណោះទេ នឹងបង្ហាញឃើញឱ្យថា ជាមធ្យោបាយដែលមានប្រសិទ្ធភាពមួយ ដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ។ ក្នុងអំឡុងប៉ុន្មានឆ្នាំថ្មីៗនេះ យោធាចិនបានពង្រឹងនូវជំនឿទុកចិត្តគ្នាទៅវិញទៅមក នឹងយន្តការផ្លាស់ប្តូរយោធាជាមួយ បណ្តាប្រទេសដែលមានជាប់ពាក់ព័ន្ធនៅក្នុងតំបន់ ហើយនឹងបន្តធ្វើដូច្នេះដើម្បីការពារស្ថិរភាពតំបន់ ។

រដ្ឋមន្ត្រីការពារប្រទេសចិនបានកត់សម្គាល់ថា សៃវៀនអន្តរជាតិកំពុងឃើញដោយផ្ទាល់ភ្នែកការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ នឹងនៅមាននៅឡើយ កត្តាដែលធ្វើឱ្យមានអស្ថិរភាពយ៉ាងច្រើន​ ព្រមទាំងភាពមិនពិតប្រាកដនៅក្នុងពិភពលោក ។

លោក វ៉េ បាននិយាយបន្ថែមថា សំណើរបស់ប្រធានាធិបតីចិន លោក ស៊ី ជីន​ពីង (​Xi Jin Ping ) ក្នុងការបង្កើតសហគមន៍មួយដែលមានអនាគតដូចគ្នាសម្រាប់មនុស្សជាតិ ព្រមទាំងការកសាងសហគមន៍អាស៊ី មួយដែលមានអនាគតដូចគ្នា នឹងផ្តល់ឱ្យនូវគំនិតថ្មីដើម្បីដោះស្រាយស្ថានភាព​ពិបាកខាងសន្តិសុខ ក៏ដូចជាដើម្បីថែរក្សាសន្តិភាព និងវិបុលភាពថ្នាក់តំបន់ នឹងជាសកល ។

រដ្ឋមន្ត្រីការពារប្រទេស ADMM-Plus លើកទី៥ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ចំនួន២ ស្តីពីការរារាំងនឹងប្រឆាំង និងការគំរាមកំហែងនៃអំពើភេរវកម្ម ​ព្រមទាំងវិធានការកសាងជំនឿទុកចិត្តគ្នាចាក់ស្តែង ។

នៅខាងក្រៅកិច្ចប្រជុំនោះរដ្ឋមន្ត្រីការពារប្រទេសចិន បានជួបដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការពារប្រទេសសិង្ហបុរី , ស.រ.អា , ឡាវ , នូវែលហ្សេឡង់ , ថៃ , ជប៉ុន , អូស្ត្រាលី , កូរ៉េខាងត្បូង ដែលជាមួយ រដ្ឋមន្ត្រីទាំងនោះ លោក វ៉េ បានធ្វើការផ្លាស់ប្តូរទស្សនគ្នា ស្តីពីបញ្ហាដែលមានការទាក់ទងរួម៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )