អគ្គលេខាធិការ នៃសន្និ​សីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ចាត់ទុក ប្រទេសកម្ពុជាគំរូមួយក្នុងការជំរុញការអភិវឌ្ឍ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តមបណ្ឌិត ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គ​កា​​រ​សហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយស​ម្រា​ប់​ប្រទេសផ្សេងៗទៀត ក្នុងការជំរុញការអភិវឌ្ឍ។

បើយោងតាមការបញ្ជាក់របស់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅក្នុងជំនួបទ្វភាគី របស់ឯកឧត្តមបណ្ឌិត ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គកា​​សហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ជាមួយសម្តេចគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន នា​​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុ​​ជា កាពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេស្វី ឯកឧត្តមបណ្ឌិត Mukhisa Kituyi បានមានប្រសាសន៍ជម្រាបជូនសម្តេចតេជោនា​​យករដ្ឋមន្រ្តីថា នៅព្រឹកថ្ងៃទី២៣តុលា នេះ ថ្នាក់ដឹកនាំទាំងអស់ នឹងបានស្តាប់នូវការថ្លែងសុន្ទ​​កថាគន្លឹះរបស់សម្តេច ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។ ឯកឧត្តមបន្តថា យើងពិតជាបានធ្វើនូវទំនាក់ទំនងដ៏ល្អជាមួយគ្នាកាលពីពេលកន្លងមកហើយ អ្វីដែលឯកឧត្តមមានការសប្បាបំផុតនោះ គឺវត្តមានរបស់សម្តេចក្នុងការអញ្ជើញថ្លែងសុន្ទរ កថាក្នុងសន្និសីទដ៏មានសារសំខាន់បំផុតនោះ ឯកឧត្តមបន្តទៀតថា ឯកឧត្តមនឹងបន្ត ជួយដល់កម្ពុជា ដើម្បីឱ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសទៅលើការនាំចេញកង់និងផលិតផលផ្សេៗទៀត។ ឯកឧត្តមក៏បានចាត់ទុកថា កម្ពុជាគឺជាប្រទេសដែលមានឆន្ទៈខ្ពស់ ពោលគឺបា​​ប្រែក្លាយពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិទាប និងបន្តទៅមុខទៀត។ ឯកឧត្តម ក៏បានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ សម្រាប់ប្រទេផ្សេងៗទៀត ក្នុងការជំរុញការអភិវឌ្ឍ។ ជាមួយគ្នានេះ វេទិកាដែលរៀបចំនៅក្នុងឆ្នាំ២១៨នេះ គឺដើម្បីធ្វើឱ្យប្រទេសទាំងអស់ ក្នុងលោកពិភពលោកអាចចែករំលែកគ្នា ពិសេសកម្ពុជាដែមានបទពិសោធន៍ល្អ លើការអភិវឌ្ឍ ក្នុងនោះសម្តេចតេជោអាចចែករំលែកដោយផ្ទាល់ ជាមួយនឹងបណ្តាមេដឹកនាំដទៃ ទៀត។  ឯកឧត្តមលើកឡើងថា វេទិកាក្នុងឆ្នាំ២០១៨នេះ មានអ្នកចូលរួ​​ប្រមាណ ៦.៦០០នាក់ ដែលមានប្រធានាធិបតី១០រូប នាយករដ្ឋមន្រ្តី៣រូប។

 

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយ ដោយបានជួបពិភាក្សាជាថ្មីម្តងទៀ ជាមួយឯកឧត្តមអគ្គលេខាបន្ទាប់ពីជំនួបលើកទី១ ធ្វើ ឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។សម្តេចតេជោបញ្ជាក់ថា បើទោះបីជាកម្ពុជាបានឆ្លងកាត់ពីប្រទេសក្រីក្រទៅកាន់ប្រទេ​​ដែលមានចំណូលមធ្យមកម្រិតទាបក៏ពិតមែន ប៉ុន្តែកម្ពុជានៅមានបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ ហើយតាមរយៈនេះសម្តេចសូម ថ្លែងនូវអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែតែជួយដល់កម្ពុជាកាលពីពេល កន្លងមក និងទាំងក្នុងពេលបច្ចុប្បន្ន។សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះឯកឧត្តមអគ្គលេខាធិការនៃសន្និសីទអង្គការប្រជាជាតិ ដែលបានសន្យាបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

ដោយ ជឹម ណារី