សម្ដេចតេជោ ហ៊ុន សែន នឹងស្នើពូជពោតពីប្រទេសតួកគីមកដាំសាកល្បងនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាបានស្នើសុំពូជពោតពីអភិបាលក្រុងអ៊ីស្តានប៊ុ​ល នៃសាធារណរដ្ឋតួកគី មកដាំសាក ល្បងនៅកម្ពុជា បន្ទាប់ពីសម្ដេចបានភ្លក់ពោតដែលមានរសជាតិឆ្ងាញ់ និងមានផ្លែធំទៀត នោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ស​ម្ដេច​តេ​ជោ​​នា​យករដ្ឋមន្ត្រីបាន សរសេរថា ទស្សនកិច្ចនៅតួកគី ខ្ញុំបានសាកល្បងរស់ជាតិនៃ​ពោតដុត​ដែល​បុរ​សលក់ពោត ដុត បានលក់នៅតាមផ្លូវចូលទៅព្រះវិហារមួយដែលមានវ័យចំណាស់​ជាង​៤០​០​​​ឆ្នាំ។ ខ្ញុំទទួល ទានពោតដុតអស់មួយ ជាមួយសំណើចលេងសើច​របស់​មន្ត្រីកម្ពុជា​និងមន្ត្រី​តួ​ក​​គីប្រកបដោយ មិត្តភាពបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន ដែលខ្ញុំ និងប្រធា​នា​​ធិបតីតួកគី បានឯកភាពគ្នា។ ក្នុងពេលបាយជាមួយ​អភិបាល ក្រុងអ៊ីស្តានប៊ុល ខ្ញុំបានស្នើសុំពូជ​ពោ​ត​យក​​ទៅដាំសាកល្បងនៅកម្ពុជា ព្រោះរសជាតិពោតនេះពិតជាឆ្ងាញ់ និងមានផ្លែធំល្អ។ ពេលមើល​រូបថតខ្ញុំទទួលទានពោតសុំមើលតែពោតបានហើយកុំមើលក្បាលពោះខ្ញុំ ដែលវាធំប្លែក​ខុស  ធ​ម្ម​​តា។ ជូនពរ​បងប្អូនជនរួមជាតិពីចម្ងាយ៕

ដោយជឹម ណារី