អាជ្ញាធរទន្លេសាបផ្សព្វផ្សាយបទពិសោធន៍ការងារគ្រប់គ្រងអាងបឹងចម្រុះ

APK ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –នៅថ្ងៃចន្ទ ១៣កើត ខែអស្សុជ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានធ្វើការផ្សព្វផ្សាយបទពិសោធន៍ការងារគ្រប់គ្រងអាងបឹងចម្រុះ ដល់មន្ត្រីពាក់ពន្ធនៃធអាជ្ញាធរបឹងទន្លេសាប ដើម្បីគ្រប់គ្រងបឹងទន្លេសាបឱ្យមានប្រសិទ្ធភាពថែមទៀត ក្រោយពីបានទទួលបទពិសោធន៍ពីប្រទេសជប៉ុន

ការផ្សព្វផ្សាយពីសកម្មភាពនេះគឺដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិ   បត្តិការ តាមរយៈនៃការចែករំលែកការយល់ដឹង និងបទពិសោធន៍ការងារសំដៅពង្រឹងប្រសិទ្ធ ភាពការងារជាមួយដៃគូពាក់ព័ន្ធ អំពីការគ្រប់គ្រងអាងបឹងចម្រុះ (Integrated Basin Lake Management IBLM) ដែលបានធ្វើឡើងក្នងសន្និសីទបឹងពិភពលោក លើកទី១៧ ដែលបានប្រព្រឹត្តទៅនៅប្រទេសជប៉ុន កន្លងទៅថ្មីនេះ ដែលកម្ពុជាបានចូលរួមចែករំលែកការយល់ដឹង អំពីតួនាទីវេទិកាព័ត៌មាន សម្រាប់ការគ្រប់គ្រងអាងបឹងចម្រុះនៅក្នុងតំបន់អាស៊ី ហើយបាន ចូលរួមផ្លាស់ប្តូបទពិសោធន៍គ្នាសំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចិរភាព Sustainable Development Goal (SDG)ចំពោះការទទួលខុសត្រូវរបស់អាជ្ញារធរទន្លេសាប ពាក់ព័ន្ធជាមួយអាងបឹងទន្លេសាប ក្នុងប្រទេសកម្ពុជា ។

គួររម្លឹកថា សន្និសីទបឹងពិភពលោក លើកទី១៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសជប៉ុន

ដោយៈណយ នឿន(ប្រភព អាជ្ញាធរទន្លេសាប)