ប្រជាពលរដ្ឋជួបកាលំបាកនៅស្រុកបាកាន បានទទួលអំណោយកាកបាទក្រហមកម្ពុជា

AKP ពោធិសាត់ ថ្ងៃទី២២​ ខែតុលា ឆ្នាំ២០១៨ –ប្រជាពលរដ្ឋក្រីក្រនិជួបគ្រោះរាំងស្ងួតចំនួន ៤៨០គ្រួសារ នៅឃុំចំនួនបួនរបស់ស្រុកបាកាន ខេត្តពោធិ៍សាត់ត្រូវបានកាកបាទក្រហមកម្ពុជានាំយកអំណោយទៅចែកជួន កាលពីរសៀលថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលាឆ្នាំ២០១៨ នៅវិទ្យាល័យបាកាន ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសុភ័ក្តអគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ និងជាប្រធានកិត្តយស ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

 

ប្រជាពលរដ្ឋដែលមកទទួលអំណោយទំាង ៤៨០គ្រួសារនោះ មកពីឃុំស្នាមព្រះ, ឃុំអូតាប៉ោង, ឃុំបឹងបត់កណ្តោល, និងឃុំខ្នាទទឹង ក្នុងស្រុកបាកានអំណោយមនុស្សធ៌កាក បាទក្រហមកម្ពុជាដែលផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ី១កេស ត្រីខ១០កំប៉ុងឃីត១កញ្ចប់ ក្នុងនោះមាន មុង១ ភួយ១ សារុង១ ក្រមា១ និងអាវយឺត១។

លោកជំទាវ ម៉ែន នារីសុភ័ក្ត បានពំានាំនូវកាសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែ ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែគិតគួរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកនៅគ្រប់ទីកន្លែងទំាងអស់ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទំាអស់៕

ដោយ ណៅ ធឿន