ប៉ូលីសចិនចាប់ផ្តើមស្វែងរកឃាតករបន្ទាប់ពីធ្វើការវាយប្រហារដោយកាំបិត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២២.១០.១៨)

ចិន៖ កាលពីថ្ងៃអាទិត្យប៉ូលិសចិនបាននិយាយថាពួកគេកំពុងស្វែងរកបុរសអាយុ ៣០ ឆ្នាំម្នាក់បន្ទាប់ពីបុរសនោះធ្វើការវាយប្រហារដោយកាំបិតដោយបានសម្លាប់មនុស្ស 3 នាក់និងរងរបួសម្នាក់នៅខេត្តហឺប៉ីភាគខាងជើងប្រទេសចិន ។

សេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​ដោយមន្រ្តីប៉ូលីសប្រចាំទីក្រុងប៉ាវឌីងបានឲ្យដឹងថាមនុស្សបីនាក់ត្រូវបានគេវាយប្រហារនៅទីសាធារណៈកាលពីព្រឹកថ្ងៃអាទិត្យនិងបានបាត់បង់ជីវិតផងដែរ។

មន្ត្រីម្នាក់បានរាយការណ៍ថាមនុស្សម្នាក់ផ្សេងទៀតត្រូវបានឃាតករវាយប្រហារនៅផ្ទះហើយពេលនេះកំពុងទទួលការព្យាបាលហើយ។ឃាតកម្មហិង្សាគឺកម្រកើតមានណាស់នៅក្នុងប្រទេសចិនជាពិសេសនៅតាមបណ្តាទីក្រុងធំ ៗដែលសន្តិសុខមានភាពតឹងតែងទោះបីជាមានករណីវាយប្រហារ​ដោយកាំបិតនិងពូថៅ​កើតមានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។