គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទស្សនាព្រះវិហារអ៊ិស្លាមដ៏មានប្រជា ប្រិយ និងចំណាស់បំផុត ក្នុងទីក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋតួកគី

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចការងារ នៅប្រទេសតួកគី នារសៀថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ​​ទី២១ ខែតុលា ឆ្នាំ ២០១៨ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេអគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានញ្ជើ​​ញទស្សនាព្រះវិហារ អ៊ិស្លាមដ៏មានប្រជាប្រិយ និងចំណាស់បំផុតក្នុងទីក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋតួកគី។ នេះ បើតាមការឱ្យដឹងពីអ្នកយកព័ត៌មានរបស់ទូរទ្សន៍ជាតិកម្ពុជា(TVK)

បើតាមការអះអាងពីក្រុមប្រឹក្សាព្រះវិហារបានឱ្យដឹកថា ក្នុងមួយឆ្នាំៗមានសាសនិអ៊ិស្លា​​មមកពីគ្រប់ទិសទី ក្នុងទីក្រុង អ៊ីស្តានប៊ុល ក៏ដូចជាសាសនិកមកពីទីជិតឆ្ងាយទាំងក្នុងក្រៅប្រទេស ប្រមាណ៦លាននាក់ បានអញ្ជើញទៅចូលរួមថ្វាយបង្គំក្នុងព្រះវិហារនេះ។ ព្រះវិហាអ៊ិស្លាមនេះគឺជាព្រះវិហារដែលមានវ័យចំណាស់មួយ ក្នុងចំណោមព្រះវិហារវ័យចំណាស់ជាច្រើ​​ទៀត ក្នុងទីក្រុងអ៊ីស្តានប៊ុល ដែលត្រូវបានដាក់បញ្ចូលជាសម្ប​ត្តិបេតិកភណ្ឌពិភ លោ នៅក្នុងឱកាសនៃការអញ្ជើញទស្សនា​ព្រះវិហារអ៊ិស្លាមវ័យចំណាស់នោះដែរ សម្តេចតេ​​ជោនាយករដ្ឋមន្រ្តីបានតាមដានស្តាប់​យ៉ាងយកចិត្តទុកដាក់ ពីការពន្យល់ណែនាំរបស់ថ្នាក់ដឹក​​នាំព្រះវិហារ ដូចជាការអភិរក្សថែរក្សាការពារ ពិសេសព្រះវិហារនេះគឺជាសម្បត្តិគរុភណ្ឌដ៏មាតម្លៃបំផុត របស់ប្រជាជនតួកគី ដែលបានស្ថាបនាដ៏យូរលង់ណាស់មកហើយ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ​​១៩៩៤ កម្ពុជានិងតួកគី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងរស់ រវើក ពិសេ​​ប្រទេសទាំងពីរធ្លាប់បានជួយគ្នានៅលើឆាកអន្តរជាតិ ក្នុងក្របខណ្ឌ ពហុភាគី កម្ពុជាបានគាំទ្របេក្ខភាពតួកគី នៅក្នុងក្រុមប្រឹក្សាសហព័ន្ធទូរគមនាគមន៍អន្តរជាតិសម្រាប់ អាណត្តិឆ្នាំ១៩-២០២០។ អនុគណៈកម្មការស្តីពីការទប់ស្កាត់ទារុណកម្មសម្រាប់ អាណត្តិ ឆ្នាំ២០១៩-២០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះតួកគីក៏បានគាំទ្រ កម្ពុជា ជាសមាជិក​​ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម សម្រាប់អាណត្តិឆ្នាំ២០១៩ និងជាអ្នកសង្កេតការណ៍ ក្នុងអង្គ​​ការកិច្ចសហប្រតិបត្តិការអ៊ិស្លាម ជាងនេះទៀតបន្ទាប់ពីបានភ្ជាប់ ទំនាក់ទំនងការទូតជាមួគ្នាក្នុងឆ្នាំ១៩៩៤ កម្ពុជានិងតួកគីក៏បានបង្កើតនូវក្រុមមិត្តភាពសភា កម្ពុជា-តួកគី នៅថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះមាននិស្សិតកម្ពុជាចំនួន ៦៨ នាក់ កំពុងសិក្សានៅប្រទេសតួកគី និងមានប្រជាជនតួកគីប្រមាណ២៥០នាក់ កំពុងរស់នៅក្នុងប្រទេស​កម្ពុជា។

បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​​ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បាន អញ្ជើ​ញ​ចូលរួមក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលរៀប​ចំឡើង​ដោ​យ​ឯកឧត្តម អភិបាលក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋតួកគី។

នៅក្នុងពិធីលៀងសាយភោជន៍​ជា​មហាកិត្តយស នោះដែរ ឯកឧត្តមអភិបាលក្រុង អ៊ីស្តានប៊ុល បានប្រសិទ្ធពរ​ជ័យបវរ​មហា​ប្រ​សើ​រ​ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និង គណៈ​ប្រតិភូជាន់ខ្ពស់ ដែលបានជ្រើសរើស​យ​​កទីក្រុងអ៊ី​ស្តានប៊ុល សម្រាប់ដំណើរបំពេញ ទស្សនកិច្ចការងារជាប្រវត្តិសាស្រ្តលើកដំបូងបំផុត នៅលើទឹកដីនៃសាធារណរដ្ឋតួកគី។ ឯកឧត្តមអភិបាលក្រុងបន្តថា ថ្នាក់ដឹកនាំនិងប្រជាជន​​តួកគីក្នុងទីក្រុងអីស្តានប៊ុល សូមចារឹក ទុកក្នុងដួងចិត្តក៏ដូចជាទំព័រប្រវត្តិសាស្រ្ត ចំពោះដំណើរបំពេញទស្សនកិច្ចការងារ ជាលើកដំ បូង និងមិនធ្លាប់មានសម្រាប់មេដឹកនាំជាន់ខ្ពស់របស់​​ប្រទេសកម្ពុជា ដែលបានអញ្ជើញ មក ដល់សាធារណរដ្ឋតួកគី ក្នុងបេសកកម្មដ៏ថ្លៃថ្លាបំផុនេះ​៕

ដោយជឹម ណារី