សម្តេចចៅហ្វាវាំង គង់ សំអុល និងសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យទីតាំងវិមានឈ្នះឈ្នះ មុនពិធីសម្ពោធនាខែធ្នូ ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ —

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរដោយសម្តេច ឯកឧត្តម លោកជំទាវ ជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ ជាច្រើនរូបទៀត អញ្ជើញចុះពិនិត្យទីតាំងវិមាន ឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ដើម្បីត្រៀមរៀបចំពិធីសម្ពោធ និងអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ ដែលនឹងប្រារព្ធធ្វើនៅចុងខែធ្នូ ខាងមុខនេះ។

រូបថត៖ ឡាញ់ វិសាល