សម្តេចនាយករដ្ឋមន្រ្តី អញ្ជើញចូលជួបសម្តែងការគួរសម ជាមួយប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី នៅទីក្រុងអ៊ីស្តានប៊ុល

AKP អ៊ីស្តានប៊ុល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងអញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ ឯកឧត្តម ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធានរដ្ឋសភា និងជាអតីត នាយករដ្ឋមន្រ្តីតួកគី នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ខណៈសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋតួកគី។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា