ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរពាក់ពន្ធ័ចុះពិនិត្យផ្ទាល់តំបន់មុខព្រលានយន្តហោះភ្នំពេញនិងតំបន់មួយចំនួន ដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង(មានវីដេអូ)

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖


រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី២០ តុលានេះ បាន​ដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌពោធិសែន ជ័យចុះពិនិត្យ​ផ្ទាល់​នៅ​តំបន់​មុខព្រលានយន្តហោះភ្នំពេញនិងតំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ។

ឯកឧត្តម ឃួង ស្រេង បានធ្វើដំណើរដោយថ្មើជើង ពិនិត្យប្រព័ន្ធលូតាមបណ្តាយផ្លូវរុស្សី ចាប់​ពី​ចំណុចបំបែកផ្លូវ២០១១ រហូតដល់ដងន័ង្គលខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង​បន្តទៅមើលប្រឡាយទួលសំពៅស្ថិតក្នុងតបន់ភូមិសាស្ត្រ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១ចំនួននៅចំណុចខាងលើនេះក៏ទទួលរងផលប៉ះពាល់ដែរពីជំនន់ទឹកភ្លៀងនេះ។ អាជ្ញាធរខណ្ឌពោធិសែនជ័យ ក៏ដូចរដ្ឋបាលរាជ​ធានីភ្នំពេញមាន​ការខ្វល់​ខ្វាយ​និង​​​គិតគូពីបញ្ហានេះដើម្បីរកវិធានការរំដោះ ទឹកចេញក្រៅភូមិសាស្ត្រឲ្យមានប្រសិទ្ធភាព។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យ ​ក្រុមហ៊ុនដូនពេញ ដែលទទួល​ម៉ៅការដាក់​ប្រពន្ធ័លូ​នៅ​ចំណុចដងនង្គល័លើកំណាត់ផ្លូវសហពន្ធ័រុស្ស៊ីឲ្យកែលំអរលក្ខណះបច្ចេកទេសនៃការរៀបអណ្តូងលូដើម្បីធានាឲ្យទឹកហូរបាននិងទាន់ពេលវេលា។
មន្ត្រីផ្នែកលូទឹកនៃមន្ទីរសាធារណៈការ និង​ដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា នៅតំបន់នេះ ប្រ​ពន្ធ័លូបានភ្ជាប់គ្នាអស់ហើយ តែ​ចំណុចត្រូវដោះស្រាយ​បន្តគឺ ការស្តារប្រឡាយ​ចំការ​ឪឡឹក​និង​ប្រឡាយទួលសំពៅឲ្យបានជាប់គ្នាដើម្បីនាំទឹកទៅកាន់ស្ថានីយ៏បូមទឹក ទួលសំពៅឲ្យ​បានទាន់​ពេលវេលា ខណៈពេលនេះ ប្រឡាយទួលសំពៅ,ប្រឡាយតាំង ក្រសាំងបាន​ទទួលរងការ​រំ​លោភ​បំពាន,ការចាក់ដីលប់ ការបោះសំរាមចូលប្រឡាយនិងមានស្មៅ និងរុក្ខជាតិផ្សេងៗ​ដុះ​យ៉ាងច្រើនលើពោះប្រឡាយ ដែល ជាមូលហេតុចំបង១ធ្វើឲ្យប្រឡាយគោករាក់ ទឹកហូរ​មិន​ទាន់​ដែលទាមទាឲ្យមានការស្តារនិងកែលំអរឡើងវិញ។

ឯកឧត្តម អភិបាលបាន ណែនាំឲ្យមានការឆែក​មើលឡើងវិញទាំង​អស់ប្រពន្ធ័លូនៅចំណុច​ដែល​​មានការស្ទះទឹក និងស្តារប្រពន្ធ័លូ ចាស់,ដាក់ប្រពន្ធ័លូថ្មី និងណែនាំ ឲ្យបើកកិច្ចប្​រជុំនៅ​សប្តាហ៏ក្រោយជាមួយស្ថាបន័ពាក់ពន្ធ័ និងអាជ្ញាធរដែនដី ដើម្បីរិះ​រកវិធានការឲ្យ​មានប្រសិទ្ធ​ភាព​​​ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅចំណុចខាងលើនេះ។
ការរៀបចំដាក់ប្រពន្ធ័លូ អាជ្ញាធរត្រូវតែ​ម៉ត់ចត់ដោះស្រាយផល​ប៉ះពាល់ជាមួយប្រជាពល​រដ្ឋ​តាម​​​ការងារជាក់ស្តែង និងត្រូវវះកាត់ខ្លះទើបការងាររំដោះទឹកនេះសំ រេចបានជោគជ័យ។

  គួររំលឹកថា កាលពីចុងសប្តាហ៏កន្លងទៅ អាជ្ញាធរខណ្ឌពោ សែនជ័យ និងខណ្ឌសែន​សុខរួមជា​មួយមន្ទីរសាធារណៈការ បានដំណើរការស្តារប្រឡាយទួល​សំពៅដែលជាប់ភូមិសាស្ត្រ​ខណ្ឌ​ទាំង​​២ ព្រោះប្រឡាយនេះ មានតួនាទីសំខាន់ក្នុងការរំដោះ​ជំនន់ទឹកភ្លៀងចេញពី​តំបន់មុខព្រ​លានយន្តហោះអន្តរជាតិភ្នំពេញ និងតំបន់ជុំវិញ។   ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញមានគំរោងសាងសង់ស្ពានកាត់ទទឹងប្រឡាយទួលសំពៅចំនួន៥កន្លែងដែលជាការជួយសំរួលចរន្តទឹកឲ្យហូរបានលឿន។ស្របពេលនេះដែរ មន្ទីរសា​ធារ​ណៈ​ការនិងដឹកជញ្ជូន បានលើកសំណើរទៅសាលារាជធានីភ្នំពេញដើម្បីដំណើរការ ស្តារប្រ​ឡាយ​ស្តឹងមានជ័យ និងប្រឡាយបឹងទំពន់ដែលស្ថិតក្នុងការថែទាំជាប្រ​ចាំប្រឡាយដែល​មាន​សារសំខាន់ក្នុងការរំដោះទឹកនៅប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញផងដែរ៕