នាវាចម្បំាងធំបំផុតរបស់ប្រទេសជប៉ុន ចូលចតកំពង់ផែរបស់ប្រទេសសឹង្ហបុរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៩.១០.១៨)

សឹង្ហបុរី៖ នាវាចម្បំាងដ៏ធំបំផុត ដែលប្រទេសជប៉ុនមានបន្ទាប់ពីសង្រ្គាមលោកលើកទី ២
បានចូលចតនៅកំពង់ផែរបស់ប្រទេសសឹង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍នេះ
ក្នុងផ្នែកមួយនៃការដាក់ពង្រាយកងនាវារយៈពេល ២ ខែ ដើម្បីបង្កើនសន្តិសុខតាមសមុទ្រ
ក្នុងតំបន់សមុទ្រឥណ្ឌូប៉ាស៊ីហ្វិក ឬឥណ្ឌាបាស៊ីហ្វិក ។

នាវាចម្បំាងនេះ មានឈ្មោះថា ហ្សេអេស ខាហ្កា មានប្រវែង ២៥០ ​ម៉ែត្រ និងអាចផ្ទុកឧទ្ធម្ភាគចក្រ
បាន ១៤ គ្រឿង ។ការចូលចតរបស់នាវាចម្បំាងជប៉ុននេះត្រូវបានធ្វើឡើងនៅចំពេលដែលរដ្ឋមន្រ្​តីការពារប្រទេសនៃបណ្តាប្រទេសជាសមាជិកសមាគមនៃប្រជាជាតិអាស៊ីភាគអគ្នេយ៍ ហៅកាត់ថា អាស៊ាន បានជួបប្រជុំប្រចំាឆ្នំា លោកទី ១២ របស់ខ្លួននៅក្នុងប្រទេសសឹង្ហបុរី ។

ក្នុងកិច្ចប្រជុំរបស់រដ្ឋមន្រ្តីការពារប្រទេសអាស៊ាននោះបញ្ហានៃសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូងត្រូវបានលើកយកពិភាក្សាគ្នាជាពិសេសរវាងមេដឹកនំាយោធាមកពីសហរដ្ឋអាមេរិក និងវៀតណាម ។​