ប្រទេសរុស្សីនិយាយថានឹងគ្មានវិធានការតបតផ្នែកយោធាចំពោះការដាក់ទណ្ឌកម្មឡើយ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៩.១០.១៨)

រុស្សី៖ យោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីនាយករដ្ឋមន្ត្រីរុស្សូ លោក ឌីមីទ្រី ម៉េដវ៉េដេវ
ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះ ថា ការដាក់ទណ្ឌកម្មទាំងឡាយមកលើប្រទេសរុស្សី
បានត្រឹមតែទទួលបានលទ្ធផលបញ្ច្រាស ទៅវិញទេ ហើយប្រទេសរុស្សីនឹងមិនយកវិធានការផ្នែកយោធា ដើម្បីដោះស្រាយបញ្ហានៃការដាក់ទណ្ឌកម្មឡើយ ។

លោកនាយករដ្ឋមន្រ្តីរុស្សីបាននិយាយក្នុងបទសំភាសន៍មួយជាមួយស្ថាប័នបណ្តាញព័ត៌មានតាម​ទូរទ
ស្សន៍របស់អ៊ឺរ៉ុប ឈ្មោះ អ៊ឺរ៉ូញីវ (Euronews) ថា ការដាក់ទណ្ឌកម្មនេះ គឺជារឿងមួយ
ដែលមិនសមនឹងយកមកពិចារណា ក្នុងសម័យកាលបច្ចុប្បន្ននេះទេ ។ គាត់បានបន្ថែមទៀតថា
មានវិធានការតបតវិញ ក្នុងរូបភាពផ្សេង ក្រៅពីផ្នែកយោធា ហើយការដាក់ទណ្ឌកម្ម
នឹងមិនបានទទួលលទ្ធផលអ្វីគាប់ប្រសើរទេ គឺមានតែបង្កើតជាសម្ពាធ
និងឧបសគ្គដល់ការពង្រឹងទំនាក់ទំនងទ្វេគី តែប៉ុណ្ណោះ ។​