លោកពូទីននិយាយថាក្រុមអាយស៊ីសបានចាប់ពលរដ្ឋចំនួន ៧០០ នាក់ធ្វើជាចំណាប់ខ្មាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ​ឆាយ​​ វីកាល
ប្រភព ​រ៉យតឺ ​(១៩.១០.១៨)

រុស្ស៊ី៖ ​ប្រធានាធិបតីរុស្សី លោកវ្លាឌីមៀ ពូទីន​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះ ថា
ក្រុមឧទ្ទាមរដ្ឋឥស្លាម ហៅ អាយស៊ីស បានចាប់ពលរដ្ឋជាចំណាប់ខ្មំាង ប្រមាណ ៧០០ នាក់​
នៅតាមតំបន់ ដែលកងទ័ពគំាទ្រដោយសហរដ្ឋអាមេរិក​កំពុងគ្រប់គ្រង​ ។

លោកប្រធានាធិបតីរុស្សី បានថ្លែងនៅក្នុងទីក្រុងសុជី ថា ក្នុងចំណោមចំណាប់ខ្មំាងទំាងនោះ
​មានជនជាតិអាមេរិក និងអ៊ឺរ៉ុប ផងដែរ ហើយក៏មានចំណាប់ខ្មំាងមួយចំនួន ត្រូវបានសម្លាប់
ទៅហើយ ។ លោកពូទីន បានបញ្ជាក់ទៀតថា ​ក្រុមអាយស៊ីស បាននិយាយថា ពួកគេ
នឹងបន្តសម្លាប់ចំណាប់ខ្មំាង ថែមទៀត ។

លោកពូទីន បាននិយាយថា ពួកអាយស៊ីស បានកំណត់ឱសានវាទ
ដើម្បីឲ្យគេបំពេញតាមការស្នើរបស់ពួកគេ បើហួសឱសានវាទ ពួកគេនឹងសម្លាប់ចំណាប់ខ្មាំង ១០
នាក់ ម្តងក្នុងមួយថ្ងៃ ។ លោកពូទីន មិនបានបញ្ជាក់ថា ក្រុមអាយស៊ីសនោះ បានទាមទារអ្វីទេ ។