ចិន ផ្ដល់គ្រឿងបរិក្ខារ ឯកទេស វិទ្យុ និងទូរទស្សន៍ និងសម្ភារប្រើប្រាស់ក្នុងការិយាល័យ ជូនដល់ក្រសួងព័ត៌មានកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ –អគ្គនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍ជាតិចិន បានប្រគល់អំណោយគ្រឿងបរិក្ខារ ឯកទេសវិទ្យុ និងទូរទស្សន៍ និងសម្ភារប្រើប្រាស់ ក្នុងការិយាល័យ ជូនដល់ក្រសួងព័ត៌មាន  កម្ពុជា ដែលបានប្រារពធ្វើ នៅសណ្ឋាគារសុខាភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និង លោក ចូវ ស៊ីហុង អនុប្រធាននាយកដ្ឋាន កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋាន វិទ្យុនិងទូរទស្សន៍ជាតិចិន

លោក ចូវ ស៊ីហុង បានលើកឡើងថា ការប្រគល់អំណោយជាសម្ភារបរិក្ខារជូនដល់ក្រសួងព័ត៌ មានកម្ពុជានេះ គឺបានចូលរួមក្នុងការជួយបំពេញតួនាទីជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការផ្លាស់ប្ដូរ នៃវិទ្យុ និងទូរទស្សន៍ចិន-កម្ពុជា។

លោកបានបន្ដថា ដោយទទួលបានការចាត់តាំងពីលោក ហ្វាន់ វួយភីង អគ្គនាយករង នៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍ជាតិចិន  លោកសូមប្រគល់នូវគ្រឿងបរិក្ខារ ឯកទេសវិទ្យុ និងទូរទស្សន៍ ព្រមទាំងសម្ភារប្រើប្រាស់ ក្នុងការិយាល័យ ជូនដល់ក្រសួងព័ត៌មានកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា។

លោកបានបន្ដទៀតថា តាំងពីដើមរៀងមក រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ និង គាំទ្រយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ នៃកិច្ចសហការជាមួយវិទ្យុ និងទូរទស្សន៍កម្ពុជា ហើយបាន ផ្តល់នូវការជួយជ្រោមជ្រែងយ៉ាងពេញទំហឹង តាមលទ្ធភាព ដែលអាចធ្វើទៅបានដល់កម្ពុជា។ ទន្ទឹមនេះ ដោយឈរនៅលើមូលដ្ឋាន នៃការឱ្យតម្លៃខ្ពស់ចំពោះមិត្តភាព ជាប្រពៃណីរវាងចិន និងកម្ពុជា និងការរំពឹងទុកចំពោះកិច្ចការអភិវឌ្ឍន៍ នៃវិទ្យុ និងទូរទស្សន៍កម្ពុជា ព្រមទាំងបាន ពិភាក្សាជាមួយគ្នារួចមក បានសម្រេចផ្តល់នូវជំនួយឧបត្ថម្ភដល់ វិទ្យុ និងទូរទស្សន៍កម្ពុជា។

លោកបានរម្លឹកថា ឆ្លងកាត់ការតស៊ូដ៏លំបាក អស់ពេល៤០ឆ្នាំមក ប្រទេសចិន បានក្លាយជា តួអង្គសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ហើយប្រទេសចិនសប្បាយរីករាយ នឹងមើល ឃើញ ប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់នូវភាពលំបាក បាននិងកំពុងតែបោះជំហានដើរ ទៅមុខ នៅលើវិថីលូតលាស់រីកចម្រើនយ៉ាងខ្លាំង។

ឯកឧត្ដម ខៀវ កញ្ញារីទ្ធ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាង វិទ្យុ និងទូរទស្សន៍របស់ប្រទេសចិន ដែលតែងតែងសហការ និងជួយឧបត្ថម្ភគាំទ្រ ចំពោះវិទ្យ និងទូរទស្សន៍ជាតិ កម្ពុជា ពិសេសគាំទ្រចំពោះក្រសួងព័ត៌មានកម្ពុជា នាពេលកន្លង មក និងបន្ដទៅខាងមុខទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ព័ត៌មាននៃប្រទេស ទាំងពី ឱ្យកាន់តែមានការរីកចម្រើន ស្របតាមការវិវត្តន៍ នៃបច្ចេកវិទ្យាទំនើប នាពេល បច្ចុប្បន្ន។

ឯកឧត្តរដ្ឋមន្រ្តីបានលើកឡើងថា  ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ តែងតែងខិតខំប្រឹងប្រែង រក្សាចំណងមិត្តភាព សាមគ្គីភាព និងពុះពារឧបគ្គជាច្រើន ដើម្បីដឹកនាំប្រទេស ឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងសម្បូរុងរឿង ។ ជាក់ស្តែង ក្នុងក្របខណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម ្សែក្រវាត់មួយ និងវិថីមួយ បង្កើតមូលនិធី  វិថីសូត្រ និងធនាគារវិនិយោគ ហេដ្ឋរចនាសម្ព័ន្ធ អាស៊ី  ដើម្បីពង្រីក ភាជាដៃគូ និងជំរុញការអភិវឌ្ឍបែបប ឈ្នះ ឈ្នះ រវាងប្រទេសក្នុងរង្វង់តំបន់ ខ្សែរក្រវ៉ាត់ និងវិថីសូត្រ។

ឯកឧត្តមបានបន្ថែមថា តាមរយៈអំណោយនៅថ្ងៃនេះ សបញ្ចាក់ឱ្យឃើញកាត់តែច្បាស់ ថែមទៀតនូវការយកចិត្តទុកដាក់របស់មិត្តចិន ជាពិសេសនឹងនាំឱ្យវិស័យវិទ្យុ និងទូរទស្សន៍ របស់ប្រទេសទាំងពីកម្ពុជា-ចិន កាន់តែមានការរីកចម្រើនថែមទៀត ស្របតាមការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ៕

ដោយ ខឹម សុវណ្ណារ៉ា